ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចនឹងចាប់បង្ខំឲ្យពលរដ្ឋពាក់មួកសុវត្ថិភាពខណៈអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មិនពាក់មួកសុវត្ថិភាពមានការកើនឡើងខ្ពស់

5 ខែ មុន 98 តូ សុផល

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ នឹងចាប់បង្ខំឲ្យប្រជាពលរដ្ឋពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នា

ខណៈអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដោយពុំពាក់មួកសុវត្ថិភាព មានការកើនឡើងខ្ពស់រហូតដល់៧៨ភាគរយក្នុងចំណោមអ្នកស្លាប់ ដោយគ្រោះថ្នាក់ពេលជិះម៉ូតូគ្មានមួកសុវត្ថិភាពនោះ។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៨ របស់អនុគណៈកម្មការទី២ នៃគណៈកម្មការជាតិ សុត្ថិភាពចរាចរណ៍ផ្លូវគោក នៅអគ្គស្នងការដ្ឋានគរបាលជាតិ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ គៀត ចន្ធថារិទ្ធអគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១៧កន្លងទៅនេះគឺមានការធ្លាក់ចុះ ក៏ប៉ុន្តែអ្នកស្លាប់មានការកើនឡើងទៅវិញ។


ឯកឧត្តមនាយឧត្តមសេនីយ៍បានបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៧ បានកើតឡើងចំនួន៣,៥៣១លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន១,៧៨០នាក់ និងរងរបួសចំនួន៥,៥៣៩នាក់ ភាគច្រើននៅរាជធានីភ្នំពេញ មានអ្នកស្លាប់ចំនួន១៦៨នាក់ ខេត្តកណ្តាលចំនួន១៦០នាក់ និងខេត្តកំពង់ធំ ចំនួន១២៤នាក់។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ