ព្រឹតិ្តការណ៍ថ្មីៗ

សូមប្រយ័ត្ន ! ធ្លាក់ភ្លៀងមួយមេ រន្ទះបាញ់ស្ត្រីម្នាក់ស្លាប់កណ្តាលស្រែ

11 ខែ មុន 86 តូ សុផល

 ខេត្តព្រៃវែង ៖ ធ្លាក់ភ្លៀងមួយមេ កាលពីថ្ងៃសុក្រ 5រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស 2561 ត្រូវនឹងថ្ងៃទី៥ មករា ២០១៧ វេលាម៉ោងប្រហែល ៥ល្ងាចស្រ្តីម្នាក់រស់នៅភូមិព្រហ្ម ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ត្រូវរន្ទះបាញ់ស្លាប់ ត្រង់ចំនុចស្រែជីងៀង ចម្ងាយប្រហែល 1000 ម៉ែត្រខាងលិចឈៀងខាងជើងភូមិព្រហ្ម ឃុំព្រៃព្នៅ ស្រុកពារាំង។

ជនរងគ្រោះឈ្មោះ យួន ច្រឹប ភេទស្រី អាយុ45ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ត្រូវរន្ទះបាញ់ បណ្ដាលឲ្យ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ប្រភពថាមុនកើតហេតុ ជនរងគ្រោះយកសំណាបទៅឆ្លូកស្រូវពង្រោះនៅវាលស្រែ រហូតដល់ម៉ោង ១០យប់ ទើបក្រុមគ្រួសារដើររកសាកសពឃើញ។ ករណីនេះ សមត្ថកិច្ចបច្ចេកទេស បានពិនិត្យ និងសន្និដ្ឋានថា ពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។

ចប្ចុប្បន្ន សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!