ព្រឹតិ្តការណ៍ថ្មីៗ

មហាអំណាចធំៗ ក្នុងខេត្តមណ្ឌលគិរី កំពុងសប្បាយនិងការដឹកជញ្ជូនឈេី នៅទឹកដីស្រុកកោះញែក

4 ខែ មុន 205 តូ សុផល

ខេត្តមណ្ឌលគិរី ៖ នៅ​ដើមឆ្នាំ២០១៨ នេះ ប្រសិនបើ​ពុំមាន​វិធានការ​ទប់ស្កាត់​ណាមួយ ពី​អាជ្ញាធរ​ខេត្តមណ្ឌលគិរី និង សមត្ថកិច្ច ជំនាញ​ពាក់ព័ន្ធ

 សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ចេញពី​តំបន់​អភិរក្ស​ដែន​ជម្រក​សត្វ​ភ្នំ​ព្រិច នឹងត្រូវ​វិនាស​ហិនហោច​ដ៏​ខ្លី​បំផុត​ខាងមុខនេះ ។ ក្នុងនោះ​មិន​ត្រឹមតែ​ក្រុមហ៊ុន ម៉ា​ស្ទ័​រ​ឃេ​សាន់​របស់(ឧកញ៉ា ស៊ឹង សំអុល) ប៉ុណ្ណោះ​ទេ ចាំ​ទទួល​ទិញ​ឈើ​ពី​ឧកញ៉ា អ៊ឹង ប៊ុន​ចិន ឈ្មួញ​សាន ច​យ និង​ឈ្មួញ ស្រឿង ម៉េង ហៅ​ម៉េង ៣ពូថៅ ដើម្បី​អូស​ចូល​ក្រុមហ៊ុន ឲ្យ​ទៅជា​ឈើ​ស្របច្បាប់​ឃុបឃិត​គ្នា​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ប៉ុណ្ណោះ​ទេ ។

សូម្បីតែ ក្រុមហ៊ុន​យូ​នី​គ្រិន ក៏មាន​វប្បធម៌​បែបនេះ ចាំ​ទទួល​ទិញ​ឈើ​ពី​ខាងក្រៅ ពី​ឈ្មូ​ញ​ប្រមូល ទិញ​ពី​ពលរដ្ឋ ពី​ប្រជាពលរដ្ឋ​ផ្ទាល់​យ៉ាង​គគ្រឹក​គ្រេង​ដឹកជញ្ជូន​ចូល​ក្រុមហ៊ុន​យូ​នី​គ្រិន ទាំង យប់​ទាំង​ថ្ងៃ​មកពី​គ្រប់ទិសទី ។

ប្រភព​ប្រាប់ថា នា​រសៀល​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ គេ​ក៏​បានឃើញ​ពី​សកម្មភាព​លើក​និង​ស្ទូច​ឈើ ក្នុង​ក្រុមហ៊ុន​យូ​នី​គ្រិន ដាក់ លើ​រថយន្ត​យី​ឌុប​បម្រុង​នាំចេញ​ទៅ​ក្រៅ។ ប្រភព​ឈើ​ទាំងនោះ ត្រូវបាន​ប្រជាពលរដ្ឋ​ធ្លោយ​ឲ្យ​ដឹងថា គ្រុមហ៊ុន​យូ​នី​គ្រិន បាន​ប្រមូល ទិញ​ពី​តំបន់​ព្រៃ​សហគមន៍ ក៏ដូចជា​ដែន​អភិរក្ស ក្នុងនោះ​គឺមាន​រថយន្ត​កែច្នៃ គោយន្ត​កន្ត្រៃ រថយន្ត​បា​កុង សម្រាប់​ធ្ចើ​ជា​មធ្យោបាយ​ដឹកជញ្ជូន​ចូលក្នុង​ក្រុមហ៊ុន​នេះ ។

តាម​ប្រភពព័ត៌មាន​ក្នុងស្រុក បាន​ផ្សាយ​កាលពីពេលថ្មីៗនេះ​ថា ៖ លោក អ៊ុំ​វណ្ណ សុភ័គ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ដែល​គេ​សង្ស័យថា ពុករលួយ​លា​បាតដៃ​ទទួល​ប្រាក់​ពី​ឈ្មួញ បាន​ប្រាប់​តាម​ទូរស័ព្ទ យ៉ាង​ដូច្នេះ​ថា ក្រុមហ៊ុន​ខាងលើនេះ​មានច្បាប់​ត្រឹមត្រូវ មិន​ដូច​អ្វីដែល​ប្រជាពលរដ្ឋ​ចោទ ប្រកាន់​នោះទេ ។ លោកនាយ​ខណ្ឌ​បាន​ជំរុញ​ឲ្យ​អ្នកសារព័ត៌មាន គួរ​ចូលទៅ​មើល​ក្នុង​ក្រុមហ៊ុន​ដោយ​ខ្លួនឯង​ផ្ទាល់។

បើទោះជា​មានការ​លើកឡើង​បែបនេះ​ជាការ​បញ្ចៀស​បញ្ហា ការទទួលខុសត្រូវ ពី​នាយ​ខណ្ឌ ក៏ដូចជា​ចំអក​ឲ្យ​អ្នកសារព័ត៌មាន​ដែល​គ្មាន​តួនាទី​ជា​អ្នក បង្ក្រាប​ចុះ​ធ្វើការ​រឿងនេះ​ក៏ដោយ ។ ករណី​លោកនាយ​ខណ្ឌ​កំពុង​ប្រឈម​ផង​ដែល​នូវ​អំពើ ពុករលួយ ទោះជា​ក្រុមហ៊ុន​យូ​នី​គ្រិន​មានច្បាប់​ក៏ដោយ ប៉ុន្តែ​សព្វមួយដង កាត់​ប៉េសេ​ក្នុង មួយ​ឡាន១៧ទៅ១៨ម៉ែត្រគូប ចុះ​ហេតុអ្វី​បានជា ក្រុមហ៊ុន មួយ​នេះ​ផ្ទុក​យ៉ាងតិច​មូ​យ​ឡាន ពី៥០ទៅ៦០ម៉ែត្រគូប? នេះ​មិនទាន់​គិតដល់​សកម្មភាព​ដែល​ក្រុមហ៊ុន​បើកចំហរ​ទទួល ទិញ​ឈើ​ពី​ខាងក្រៅ​អូស​ចូល​ក្រុមហ៊ុន​របស់ខ្លួន និង​ឲ្យ​ឈ្មួញ ប្រជាពលរដ្ឋ​ដឹកជញ្ជូន​ឈើ ហ៊ុ​បម​កល​ក់​ឲ្យ​ខ្លូន​ដោយផ្ទាល់​នៅក្នុង​ក្រុមហ៊ុន​ទៀតផង។

មន្ត្រី​សាលាខេត្ត​បាន​រិះគន់ថា ឮ​តែ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បង្កើត​គណៈកម្មការ ដើម្បី​ចុះ​ពិនិត្យ​បង្ក្រាប​បទល្មើស​កាប់បំផ្លាញ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹក​គ្រេង នៅ​ស្រុក​កោះ​ញែក ប៉ុន្តែ​ជា​លទ្ធផល បទល្មើស​នេះ​កាន់តែ​រាលដាល ក្រុមហ៊ុន​ដែលមាន​ច្បាប់ ប៉ុន្តែ​ព្រៃ​សម្បទាន​របស់ខ្លួន​គ្មាន​ឈើ តែងតែ​បំពាន​ច្បាប់​តាមរយៈ​ប្រមូល​ទិញ​ឈើ​ពី តំបន់​ព្រៃ​សហគមន៍ តំបន់​អភិរក្ស​ដែន​ជម្រក​សត្វ​ភ្នំ​ព្រិច​អូស​ចូល​ក្រុមហ៊ុន​រួច​កាត់​ប៉េសេ ឲ្យ​ទៅជា​ឈើ​ស្របច្បាប់​នាំ​ចេញទៅ​ក្រៅប្រទេស​យ៉ាង​រលូន ផងដែរ ៕

ពាក់ព័ន្ធ​និង​ករណី​ខាងលើ យេីងពុំទាន់ទំនាក់ទំនង សុំ​ការបំភ្លឺ​ពី ក្រុមហ៊ុន ម៉ា​ស្ទ័​រ​ឃេ​សាន់​របស់ (ឧកញ៉ា ស៊ឹង សំអុល) និងក្រុមហ៊ុន​យូ​នី​គ្រិន ពុំ​បានឡើយ​នៅពេលនេះ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ