ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រីអ្នកស៊ីឈ្នួរកត់កន្ទុយលេខម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន (Video)

11 ខែ មុន 184 តូ សុផល

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខសហការណ៍ជាមួយនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរបែកក្អម

បានឆ្មក់ឃាត់ខ្លួនកូនកញ្ច្រែងម្នាកម់ជាអ្នកកត់ឆ្នោតយួនប្តូរបាយ។កាលពីម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី០៥ មករាឆ្នាំ២០១៨នៅចំណុចតូបជួលស្ថិតក្នុងភូមិស្លែងរលើងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្ត្រីអ្នកកត់ឆ្នោតឈ្មោះ ឈុន សោភាព អាយុ ៤៨ឆ្នាំស្នាក់នៅបន្ទប់ជួលភូមិស្លែងរលើងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រត្តិបត្តិការណ៍ខាងលើនេះក្រោមការបញ្ជាពីីលោក វរះសេនីយ៍ទោ គួក សុខហួរ អធិការរងនគរបាលខណ្ឌតំណាងលោកអធិការខណ្ឌនិងលោកឆាយ វាសនា នាយករងសាកាខណ្ឌនិងក៍មានការចូលរួមពីមន្ត្រីសាលាខណ្ឌសែនសុខផងដែរ។ ហើយក្នុងនោះសមត្ថកិច្ចដកហូតបានក្រដាសកត់កន្ទុយលេខមួយចំនួននិងប្រាក់រៀលចំនួន២៣ម៉ឺនរៀលផងដែ។

ប្រជាពលរដ្ឋបានលើកឡើងថាតាំពីប្តូរអធិការថ្មីមកគេសង្កេតឃើញលោកអធិការថ្មីបានបញ្ជារនិងដឹកនាំបង្ក្រាបល្បែងស៊ីសង(កត់កន្ទុយលេខ)ចំនួួន៤លើកមកហើយប៉ុន្តែមិនដែលចាប់បានមេធំៗឡើយបានតែកូនកញ្ច្រែងកត់ប្តូរបាយស៊ីប៉ុណ្ណោះនេះហាក់បីដូចគោះទឹកបង្អើរត្រីអោយចូលលបទៅវិញទេ។

បច្ចុប្បន្នអ្នកកត់កន្ទុយលេខខាងលើរួមនិងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!