ព្រឹតិ្តការណ៍ថ្មីៗ

ស្រីពៅ សាឡន បង្កប់ឆ្នោតយួន ត្រូវសមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួនស្ត្រីម្នាក់!

8 ខែ មុន 410 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៤ និង៣០នាទី​ ដោយមានការចូលរួមសម្របសម្រួលពីសំណាក់លោកព្រះរាជអាជ្ញារង​ សេង ហៀង  អធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បាន​បើកការបង្ក្រាបទីតាំងលេងល្បែងស៊ីសងប្រភេទឆ្នោតកន្ទុយលេខ(វៀតណាម) មួយកន្លែង ស្ថិតនៅចំណុចផ្ទះ២៥៥ ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាកដោយបានឃាត់ខ្លួន ឈ្មោះ ជិន ធីតា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ (ជាអ្នកកត់)។

វត្ថុតាងដកហូតរួមមាន
១ ក្រដាសសំរាប់កត់ឆ្នោតវៀតណាមមួយចំនួន​ធំ។
២ ប៊ិចចំនួន០៥ដើម។
៣ ម៉ាស៊ីនគិតលេខចំនួន០១។
៤ សេរីចេញឆ្នោតមួយចំនួន។
៥ ត្រាសមរាប់វាយថ្ងៃ ខែ ឆ្នាំចំនួន០១។
៦ ប្រាក់ចំនួនដប់មួយម៉ឺន ប្រាំបួន ពាន់ប្រាំរយរៀល(១១៩.៥០០ រៀ) ។

បច្ចុប្បន្ននេះ អធិការដ្ឋាននគរបាលខណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង តាមនីតិវិធីទៅសាលាដំបូងរាជធានីភ្នំពេញ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ