ព្រឹតិ្តការណ៍ថ្មីៗ

លោក ឌី រត្ន័ខេមរុណ បានដឹកនាំប្រជុំសម្របសម្រួល និង ដោះស្រាយ ករណីកូដកម្ម បាតុកម្ម នៅក្រុមហ៊ុន M & V

7 ខែ មុន 736 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៣ រោច ខែ បុស្ស ឆ្នាំ រកា នព្វសក័ ព.ស ២៥៦១ ត្រូវ និង ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៨

វេលាម៉ោង ៩ព្រឹកនិង០០នាទី លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានលេខាធិការដ្ឋានដោះស្រាយបញ្ហាកូដកម្ម និង បាតុកម្ម តាមមុខសញ្ញា បានចូលរួមប្រជុំជាមួយឯកឧត្តម លី សុធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ក.ប និង បានដឹកនាំប្រជុំសម្របសម្រួល និង ដោះស្រាយ ករណីកូដកម្ម បាតុកម្ម នៅក្រុមហ៊ុន M & V កាត់ដេរអន្តរជាតិ សាខាទី ៣ ដែលមានអាស័យដ្ឋាន ស្ថិតនៅដីឡូត៌លេខ ១៦២៣ ផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានកម្មករចូលរួមធ្វើកូដកម្ម ចំនួន ១២០០នាក់ លើចំនួនសរុប ១២០០នាក់ ។
សមាសភាពចូលរួម មានដូចជា
– ឯកឧត្តម លី សុធា អគ្គលេខាធិការងក្រសួងការងារ ។
– លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ។
– លោក មុំ បូណា ប្រធានការិយាល័យ ក្រសួងការងារ ។
– លោក ឆាំ កែវ ពន្លឺ សន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ ។
– លោក ឈិត សុខន សន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ ។
– លោក យិន ណាក់ ប្រធានរដ្ឋបាលរោងចក្រ ។
– អ្នកស្រី ទេព ម៉ូណា តំណាងនាយករដ្ឋបាលរោងចក្រ ។
– លោក សៅ វាសនា តំណាងរោងចក្រ ។
– លោក ណេន ស៊ី វ៉ា សហជីព ឯករាជ្យកម្ពុជា ។
– លោក ហ៊ុន ម៉ៃ សហជីព CIUF
– លោកស្រី សៀ គន្ធា សហជីព CWLUF ។
– បងប្អូនតំណាងកម្មករ កម្មការនី ចំនួន ១៥នាក់ ។

ក្រោយពីបានប្រជុំពិភាក្សា និង ផ្លាស់ប្តូរយោបល់យ៉ាងផុសផុលរួចមក អង្គប្រជុំទាំងមូល បានឯកភាពគ្នា មានដូចខាងក្រោម ៖

នាយកក្រុមហ៊ុន M & V កាត់ដេរអន្តរជាតិសាខាទី៣ បានបញ្ជាក់អំពីគោលជំហរថាក្រុមហ៊ុនមិនមានការបិតទ្វាក្រុមហ៊ុននោះទេ នាយកក្រុមហ៊ុនធ្វើលិខិតធានា និង កិច្ចសន្យាជូន ។

ក្រុមហ៊ុន M & V កាត់ដេរអន្តរជាតិ បានលើកឡើងថាក្រុមហ៊ុន និងមានការងារធ្វើ ចាប់ពី ខែ កុម្ភះ ឆ្នាំ ២០១៨ ខាងមុខនេះ តែមិនមានគ្រប់ក្រុមនោះទេ ដោយរងចាំខែ មិនា ឆ្នាំ ២០១៨ និងមានការងារធ្វើពេញលេញ ។

ប្រសិនបើដល់ខែ មិនា ឆ្នាំ ២០១៨ ក្រុមហ៊ុនមិនមានការងារអោយកម្មករកម្មការនី ធ្វើនោះទេ ក្រុមហ៊ុនត្រូវទូទាត់តាមលក្ខណ្ឌច្បាប់ការងារបានកំណត់ ។

 អង្គប្រជុំបានធ្វើការណែនាំអោយបងប្អូនកម្មករ កម្មការនី គោរពច្បាប់ រក្សាសណ្តាប់ធ្នាប់សាធារណះ ជៀសវៀងការធ្វើអំពើអ្វីដែលនាំអោយបាត់បង់ផលប្រយោជន៌របស់បងប្អូន និង ធ្វើការដោះស្រាយដោយសន្តិវិធី ។ អង្គប្រជុំបានបញ្ចប់នៅវេលាម៉ោង ១ នាថ្ងៃខែឆ្នាំដដែលប្រកបដោយបរិយា កាសរីករាយ និង ស្និតស្នាលបំផុត ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ