ព្រឹតិ្តការណ៍ថ្មីៗ

ជិវិតមនុស្សកើតមកមិនទៀង កំពុងតែអង្គុយលេងជាមួយអ្នកជិតខាងខ្យល់គរស្លាប់

4 ខែ មុន 69 តូ សុផល

ភ្នំពេញ៖  បុរសម្នាក់ខ្យល់គរស្លាប់ខណះពេលកំពុងអង្គុយជជែកលេងជាមួយញាតិជិតខាង។

ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី៤ខែមករាឆ្នាំ២០១៨ស្ថិតនៅចំនុចបន្ទប់ជួលផ្លូវលំភូមិទ្រា៤សង្កាត់ស្ទឹងមានជយ័៣ខណ្ឌមានជ័យ។

ប្រភពពត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុបុរសខាងលើបានអង្គុយជជែកលេងជាមួយអ្នកជិតខាងហើយក៏ត្អូញប្រាប់ប្រពន្ធរបស់គាត់ថាដូចជារោយកញ្ចឹងករមួយសន្ទុះក្រោយមកក៏មានអាការះស្លេកស្លាំងទើបអ្នកជិតខាងនាំគ្នា ជួយគក់ច្របាច់និងនាំគាត់ទៅមន្ទីរពេទ្យឯកជនដែលនៅក្បែរផ្ទះជួលរបស់គាត់តែជាអកុសលគ្រូពេទ្យបានប្រាប់ថាបុរសខាងលើនេះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ បានរាយការណ៏ដល់អាជ្ញាធរមូលដ្ឋាននិងនគរបាលជំនាញចុះទៅដល់ចំនុចកើតហេតុដើម្បីធ្វើកោសល្យវិច្ច័យ។

ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យសាកសពរួចបានប្រាប់អោយដឹងថាសពបុរសខាងលើនេះពិតជាស្លាប់ដោយជំងឺខ្យល់គរ គាំង បេះដូងពិតប្រាកដមែនសពបុរសខាងលើមានឈ្មោះ ឆាយតឹមអាយុ៣៦ឆ្នាំមុខរបររត់ម៉ូតូឌុបស្នាក់នៅចំនុចកើតហេតុខាងលើមានស្រុកកំណើតនៅភូមិព្រៃខ្លាឃុំវាលស្រុកស្វាយអន្ទរខេត្តព្រៃវែង។

សពបុរសខាងលើត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ