ព្រឹតិ្តការណ៍ថ្មីៗ

ផ្អើលក្រុងតាខ្មៅ! ស្រវឹងដាប បើករថយន្តបុករះម៉ូតូ២គ្រឿង បន្ថែមល្បឿនបើករត់បានជាង៥០០ម៉ែត្រ ពលរដ្ឋជួយឃាត់ជាប់!

1 ឆ្នាំ មុន 1271 តូ សុផល

ខេត្តកណ្ដាល ៖ ផ្អើលក្រុងតាខ្មៅទាំងយប់ ដោយបុរសវ័យចំនាស់ម្នាក់ដែលគេស្គាល់ជាមន្ត្រីបម្រើការងារ នៅអង្គភាពឧស្សាហកម្មខេត្តកណ្តាល បើករថយន្ត​បាឡែន ក្នុងល្បឿនយ៉ាងលឿន ទាំងស្ថានភាពស្រវឹងស្រា បានបុកម៉ូតូ១គ្រឿង រួចបន្តបើក បុកម៉ូតូ១គ្រឿងទៀត មិនឈប់ដោះស្រាយទេ ក៏បន្ថែមល្បឿនបើករត់ រហូតជាង៥០០ម៉ែត្រ ដូចក្នុងរឿង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករះនេះ កើតឡើងកាលពីវេលាម៉ោង២១៖១៥នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ នៅមុខវិហារសាសនាគ្រឹស្ទ តាមបណ្ដោយផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ភ្លាមៗនោះប្រជាពលរដ្ឋនាំគ្នាជួយជិះដេញតាមរហូតឃាត់បានទាំងអ្នកបើកបរទាំងរថយន្តបានរងចាំប្រគល់ឲ្យសមត្ថកិច្ច ។

ចំណែកជនរងគ្រោះឈ្មោះ សេង សែន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិតំបន់មានជយ័ ឃុំសម្បត្តិមានជយ័ ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានសាច់ញាតិយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ និងម្នាក់ទៀតរងរបួសជើងបន្តិចប៉ុណ្ណោះ។

បើតាមសំដីមន្ត្រីនគរបាលផ្នែកចរាចរណ៍នៃអធិការក្រុងតាខ្មៅ បានអោយដឹងថា ជនបង្កមានឈ្មោះ អ៊ឹម វណ្ណ: ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង០៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាមន្ត្រី មន្ទីរឧស្សាហកម្មខេត្តកណ្តាល បានបើករថយន្តម៉ាកបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកណ្តាល 2A-8278 ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ទាំងស្ថានភាពស្រវឹងជោគជាំ លុះដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលចង្កូតទៅបុកម៉ូតូ២គ្រឿងក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីត្បូងទៅជើង ចំពេញទំហឹង ហើយបន្ថែមល្បឿនបើករត់គេច បានប្រហែលជិត៥០០ម៉ែត្រ ត្រូវប្រជាពលរដ្ឋនាំគ្នាជួយជិះដេញតាមរហូតឃាត់បានទាំងអ្នកបើកបរទាំងរថយន្ត រងចាំប្រគល់ឲ្យសមត្ថកិច្ច ។

ភ្លាមៗនោះកម្លាំងនគរបាលជំនាញចរាចរណ៍នៃអធិការដ្ឋានក្រុងតាខ្មៅ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងយកម្ចាស់រថយន្តបង្កមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ ចាត់ការតាមនីតិវិធីច្បាប់៕ AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!