ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលក្រុងភ្នំពេញ៖ ប្រឡាយទួលពង្រ នឹងចាប់ផ្ដើមស្ដារនាពេលឆាប់ៗនេះ!

1 ខែ មុន 73 តូ សុផល

ភ្នំពេញ៖ នារសៀល ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨

រដ្ឋបាលរាជធានីភ្នំពេញបានបើកអង្គប្រជុំត្រួតពិនិត្យប្រឡាយទួលពង្រ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ជាលទ្ធផលអង្គប្រជុំបានសម្រេចរួមមាន៖
១. រៀបចំការងារស្ដារប្រឡាយទួលពង្រទី១ ទួលពង្រទី២ ដើម្បីរំដោះទឹក ពីតំបន់សាលាក្ដីខ្មែរក្រហម ភូមិទួលពង្រនិងកាត់បន្ថយការលិចលង់ ទឹកជំនន់ទឹកភ្លៀងជាអតិបរមានៅរដូវវស្សាឆ្នាំក្រោយ។
២. សិក្សាបច្ចេកទេសបន្ថែម ដើម្បីដាក់លូប្រអប់តភ្ជាប់ពីផ្លូវជាតិលេខ៣ដល់ប្រឡាយទួលពង្រទី២។

បន្ទាប់ពីចប់កិច្ចប្រជុំ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើពិធីចុះហត្ថលេខាប្រគល់-ទទួល ការទទួលខុសត្រូវគ្រប់គ្រងសួនច្បារវិមានឯករាជ្យ និងសួនច្បារខាងលិចវិមានឯករាជ្យ ជូនរដ្ឋបាលខណ្ឌដូនពេញ ដើម្បីគ្រប់គ្រងបន្ត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ