ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខណ្ឌដូនពេញ ប្តេជ្ញាបន្តអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត ដែលល្មើសច្បាប់ជិះបញ្ជ្រាស់ទិសដៅចរាចរ នៅជុំវិញវិមានឯករាជ្យ ឲ្យមានប្រសិទ្ធភាពជាដាច់ខាត

1 ឆ្នាំ មុន 545 តូ សុផល

ភ្នំពេញ៖ ក្នុងថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨ នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ

បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយសហការជាមួយការិយាល័យចរាចរជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តន៍យុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាស់ទិសដៅចរាចរ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជាលទ្ធផល៖ បានធ្វើការឃាត់យានយន្តសរុបចំនួន ៩៥ គ្រឿង មានៈ
១-ម៉ូតូចំនួន៨៤ គ្រឿង
២-រ៉ឺម៉កម៉ូតូកង់បីចំនួន៩គ្រឿង
៣-រថយន្តចំនួន០២គ្រឿង
បានបញ្ជូនទៅការិយាល័យចរាចរ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីកាអប់រំណែនាំបន្តតាមនីតិវិធី ។

រដ្ឋបាលខណ្ឌដូនពេញ សូមអំពាវនាវ និងសំណូមពរ ដោយទទូចចំពោះអ្នកប្រើប្រាស់ផ្លូវ ជាពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាគោរពឲ្យបាននូវច្បាប់ចរាចរជាធរមាន ក្នុងបុព្វហេតុ កាត់បន្ថយឲ្យបានជាអតិប្បរមានូវគ្រោះថ្នាក់ចរាចរណ៍ ដែលកើតចេញអំពីការមិនគោរពអនុវត្តន៍ច្បាប់ខាងលើ ជាពិសេស សកម្មភាពបំពាននេះ បានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះ សោភ័ណភាពទីក្រុង ជាក់ស្តែង ការមិនគោរពភ្លើងស្តុបចរាចរ គំនូសសញ្ញាចរាចរ ស្លាកសញ្ញាចរាចរ និងមន្រ្តីនគរបាលជាដើម គឺបណ្តាលឲ្យបាត់បង់ សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាព នៃរាជធានីភ្នំពេញយើងទាំងមូល ។

អរគុណ និងសូមមានសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!