ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម យន្ត មីន ៖ ពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០១៧-២០១៨ កន្លងទៅនេះ មានលទ្ធផលល្អប្រសើរ

9 ខែ មុន 226 តូ សុផល

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃ២រោចខែបុស្ស ឆ្នាំរកា ពស ២៥៦១ ត្រូវនឹងថ្ងៃទី៣មករា ២០១៨

ក្រោមវត្តមាននៃថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្រោមឱវាទខេត្តទាំង មូលឯកឧត្តម យន្ត មីន បានវាយតំលៃថា “ពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០១៧.២០១៨ នេះមានលទ្ធផលល្អប្រសើរ។ តែនៅមានចំណុចខ្វះខាតខ្លះដែលទាំងអស់គ្នាត្រូវរួមគ្នារកដំណោះស្រាយដើម្បីកុំអោយភ្ញៀវអាក់អន់ចិត្តនាំអោយគេលែងចង់មកលេងខេត្តព្រះសីហនុយើង។”

ឯកឧត្តម មានប្រសាសន៏បន្ថែមថា “បើគ្មានទេសចរមកលេងទេខេត្តយើងនិងមានបញ្ហាដូច្នេះត្រូវចូលរួមកែលម្អរនូវចំណុចខ្វះខាតដើម្បីធ្វើអោយប្រសើរឡើងដើម្បីទាក់ទាញភ្ញៀវបន្ថែមទៀត។”

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៏ថា ក្នុងឱកាសនៃចំណុចខ្វះខាតដែលយើងកត់សំគាល់ឃើញមានដូចជា៖បញ្ហាតំលៃសេវាកម្មទេសចរណ៏នៅតែមានការឡើងថ្លៃទោះបីជារដ្ឋបាលខេត្តនិងមន្ទីទេសចរណ៏ខេត្តបានណែនាំហើយយ៉ាងណាក្តី បញ្ហាសណ្តាប់នៅមិនទាន់គ្រប់គ្រងបានល្អដោយមានការកកស្ទះចរាចរណ៏នៅថ្ងៃទី៣១ខែធ្នូរគឺថ្ងៃទី៣។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៏ខេត្ត បង្ហាញចំណាប់អារម្មណ៏ថា បុណ្យឆ្លងឆ្នាំសកលឆ្នាំនេះមានភ្ញៀវច្រើនជាងឆ្នាំមុន។

លោកបន្តថា ឆ្នាំនេះតំលៃបន្ទប់ជួលតាមផ្ទះសំណាក់ សណ្ឋាគារ ឡើងថ្លៃខ្ពស់ហើយគ្មានបន្ទប់ស្នាក់នៅគ្រប់គ្រាន់ទៀតផង។មួយវិញទៀតតំលៃអាហារនិងកន្លែងអង្គុយហូបអាហារតាមតូបនីមួយៗតាមឆ្នេរក៏ឡើងថ្លៃខ្លាំងដែរ។នេះជាបញ្ហាដែលធ្វើអោយភ្ញៀវមិនសប្បាយចិត្ត ដែលរដ្ឋបាលខេត្តគួររកដំណោះស្រាយទប់ស្កាត់ដើម្បីកុំអោយប៉ះពាល់ដល់គោលដៅទេសចរណ៏ខេត្តយើង។

ទន្ទឹមនេះដែរ លោក តាំង សុចិត្តគ្រឹស្នា ក៏បានស្នើសុំអោយមានកម្មវិធីសំអាតសំរាមតាមឆ្នេរផងដើម្បីអោយឆ្នេរស្អាតឡើងវិញនិងកម្មវិធីបុណ្យលើកក្រោយគួរមានសញ្ញាសំគាល់សំរាប់គណៈបុណ្យដើម្បីមានភាពងាយស្រួល។

បន្ទាប់ពីបានស្តាប់របាយការណ៏និងមតិយោបល់របស់តំណាងមន្ទីរអង្គភាពនានា លោក គង់វិតាណៈ អភិបាលរងខេត្តព្រះសីហនុបានវាយតំលៃជារួមថា៖ មន្ទីរពាក់ពន្ធ័ជាច្រើនហាក់មិនទាន់មានកិច្ចសហការគ្នាអោយបានល្អប្រសើនៅឡើយ។

បញ្ហានេះមន្ទីរ អង្គភាពទាំងឡាយមេត្តាពិនិត្យកិច្ចការនេះឡើងវិញដើម្បីអោយកម្មវិធីលើកក្រោយដំណើរការបានល្អប្រសើរថែមទៀត។

ជាមួយគ្នានេះដែរ ឯឧ យន្ត មីន ក៏បានវាយតំលៃខ្ពស់ថា៖”ក្រុមការងារយើងធ្វើបានល្អ និងសំដែងការអរគុណចំពោះក្រុមការងារដែលបានខិតខំធ្វើបានល្អតែសូមអោយទាំងអស់គ្នាត្រូវរូមសហការគ្នាបន្ថែមទៀតដើម្បីអោយពិធីក្រោយៗទៀតមានលទ្ធផលល្អល្អប្រសើរ។”

ឯឧត្តម យន្ត មីន រំលឹកថា “ការងារនេះមិនអាចសម្រេចជោគជ័យបានឡើយប្រសិនណាជាគ្មានការចូលរួមពីអ្នកទាំងអស់គ្នាទេ។”
ដោយឡែកជុំវិញបញ្ហាតំឡើងថ្លៃហួសហេតុនារដូវបុណ្យទានម្តងៗ ឯឧ យន្ត មីន អភិបាលស្នើអោយមន្ទីរជំនាញពាក់ពន្ធ័ពិនិត្យមើលផ្លូវច្បាប់ឡើងវិញដើម្បីរកវិធីដោះស្រាយដើម្បីកុំអោយជះឥទ្ធិពលមិនល្អដល់ខេត្តទេសចរណ៏យើង។

គួររំលឹកថាក្នុងឆ្នាំនេះដែរ រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយសភាជាណិជ្ជកម្មខេត្ត និងមន្ទីរទេសចរណ៍ខេត្ត ក៏បានរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍លក់ផលិតផលជាច្រើនស្តង់និងប្រគំតន្ត្រីជាច្រើនវង់ផងដែរ ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកល២០១៧ – ២០១៨ និងសំរាប់អោយ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរដែលបាននាំក្រុមគ្រួសារមកឆ្លងឆ្នាំនៅខេត្តព្រះសីហនុនាឆ្នាំនេះបានកំសាន្តសប្បាយរីករាយ។

ជាលទ្ធផលរយៈបីថ្ងៃនៃពិធីបុណ្យនេះមានភ្ញៀវទេសចររហូតដល់ចំនួន ២១ម៉ឺន៥ពាន់ នាក់ដែលបានមកលេងកំសាន្តខេត្តព្រះសីហនុ។

ទន្ទឹមនឹងនេះដែរ មជ្ឍដ្ឋានមហាជនសំដែងការកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្តព្រះសីហនុដែលបានរៀបចំអោយមានព្រឹត្តិការណ៏ដ៏អស្ចារ្យនេះឡើងដែលពីមុនមកមិនដែលមានព្រឹត្តិការដ៏គគ្រឹកគគ្រេងបែបនេះទេ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ