ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងនគរបាលឈុតខ្មៅចំនួន៧៧នាក់ ទទួលបានការលើទឹកចិត្តពី ស្នងការខេត្តកំពត

4 ខែ មុន 1135 តូ សុផល

ខេត្តកំពត ៖ ដោយមើលឃើញពីភាពនឿយហត់ និងការខិតខំប្រឹងប្រែងរបស់កងកម្លាំងក្រោមឧិវាទក្នុងការបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរណ៍ជាតិ-អន្តជាតិ

ដែលបានអញ្ជើញមកលេងកម្សាន្តនៅក្នុងខេត្តកំពត នាឧិកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០១៨ កន្លងមកនេះ នៅថ្ងៃពុធ ០២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៨ តាមរយៈលោកវរសេនីយ៍ទោ លក ញ៉ាវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងជាប្រធានក្រុមអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បាននាំយកថវិកា និងស្រាបៀរទៅឧបត្ថម្ភជូនដល់កងកម្លាំងឈុតខ្មៅចំនួន ៧៧នាក់។

ដោយក្នុងមួយនាក់ទទួលបានថវិកាចំនួន ៤០.០០០៛ (សែសិបពាន់រៀល) និងស្រាបៀរចំនួន ១០កេស ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកទទួលបានថវិកាចំនួន ១.០០០.០០០៛ (មួយលានរៀល) និងស្រាបៀរចំនួន ១០ កេស ការិយាល័យនគរបាលបង្ការ-ពន្លត់អគ្គិភ័យនិងសង្គ្រោះទទួលបានស្រាបៀរចំនួន ០៥ កេស និងអធិការដ្ឋាននគរ បាលក្រុងកំពតទទួលបានថវិកាចំនួន ១.០០០.០០០៛ (មួយលានរៀល) និងស្រាបៀរចំនួន ១០កេស ដោយឡែកលោកស្នងការក៏បានឧបត្ថម្ភជូនដល់លោកអនុប្រធានក្រុមអន្តរាគមន៍ពិសេសចំនួន ០២ នាក់ បន្ថែមទៀត ដោយក្នុងមួយនាក់ទទួលបានថវិកាចំនួន ១០០.០០០៛ (មួយរយពាន់រៀល) ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ