ព្រឹតិ្តការណ៍ថ្មីៗ

មើលបាន តែហាមបេះបោចបំផ្លិចបំផ្លាញ ផ្កាដ៍កម្រនេះ!

7 ខែ មុន 337 តូ សុផល

សូមចូលរួមការពារអភិរក្សជីវៈចម្រុះក្នុងឧទ្យានជាតិ!

ព្រះរាជាណាចក្រកម្ពុជាសម្បូណ៌ទៅដោយសម្បត្តិធម្មជាតិ មានសត្វ រុក្ខជាតិកម្រជាច្រើនដែលប្រទេសផ្សេងទៀតមិនមាន។ ក្រសួងបរិស្ថានបានបង្កើតឧទ្យានជាតិ និងតំបន់ ការពារធម្មជាតិនានាគឺក្នុងគោលបំណងថែរក្សាធនធានធម្មជាតិ និង ជីវៈចម្រុះទាំងនេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានធ្វើដំណើរទស្សនាចរណ៍នៅតាមតំបន់ការពារធម្មជាតិ ឧទ្យានជាតិនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាការចូលរួម យ៉ាងសំខាន់ក្នុងការលើកស្ទួយទេសចរណ៍ធម្មជាតិ ផ្តល់ចំណូលដល់បង ប្អូនប្រជាសហគមន៍មូលដ្ឋាន ក៏ដូចជាការចូលរួមក្នុងការការពារ គ្រប់គ្រង អភិរក្សធនធានធម្មជាតិ។

ប៉ុន្តែទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន ក៏បានសង្កេតឃើញថាមានបងប្អូនមួយចំនួនតូចបានប៉ះពាល់ និងបោចបំផ្លិច បំផ្លាញលើរុក្ខជាតិ ឬផ្កាកម្រមួយចំនួន។

ក្រសួងបរិស្ថាន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមជួយថែរក្សារុក្ខជាតិ ឬផ្កា កម្រទាំងនោះ ដែលបានដុះនៅក្នុងឧទ្យានជាតិ និងតំបន់ការពារធម្មជាតិនានា។ សូមមេត្តាកុំប៉ះពាល់ ឬបោចបំផ្លាញវា! សូមបងប្អូនមេត្តាជួយថែរក្សារុក្ខជាតិ និងផ្កាទាំងអស់នោះឱ្យបានល្អ!

យើងរួមគ្នាការពារ និងអភិរក្សធនធានធម្មជាតិរបស់យើងទាំងអស់គ្នា!

សូមអរគុណ!

Ministry-of-Environmen

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ