ព្រឹតិ្តការណ៍ថ្មីៗ

 ទឹកស្លឹកគ្រៃ ប្រឆាំងនឹងជម្ងឺមហារីក សំពាធឈាមឡើងខ្ពស់ ជួយអ្នកដែលកង្វះឈាម

8 ខែ មុន 220 តូ សុផល

ទឹកស្លឹកគ្រៃ ប្រឆាំងនឹងជម្ងឺមហារីក សំពាធឈាមឡើងខ្ពស់ ជួយអ្នកដែលកង្វះឈាមក្រហម ជម្ងឺទឹកនោមផ្អែម
វិធីធ្វើទឹកស្លឹកគ្រៃ៖

* គ្រឿងផ្សំ៖
– គល់ស្លឹកគ្រៃ ៦ ទៅ ១០ គល់ធំៗ
– ស្ករ ៦ ស្លាបព្រាបាយ (ប្រសិនជាអ្នកដែលមិនចូលចិត្តស្ករដាក់តែ ៣ស្លាបព្រាក៏បាន)
– ទឹក ៨ កែវ។
* វិធីធ្វើ៖
– លាងទឹកអោយស្អាតល្អ ហើយបកសំបកខាងក្រៅចេញ និង កាត់ស្លឹកចុងៗ ដែលពណ៌ត្នោតចេញ
– កាត់ឬសដែលកខ្វក់ចេញ, ហាន់គល់ស្លឹកគ្រៃ ជាកង់ៗ (អាចពុះជាពីរ ក៏បាន)
– យកអង្រែ រឺកាបិតដែលធ្ងន់ ដំបំបែកគល់ស្លឹកគ្រៃ អោយបែកចេញពីគ្នា។ ធ្វើបែបនេះវាងាយស្រួលអោយជាតិទឹកចេញពេលដែលស្ងោរ។
– ដាក់គុលស្លឹកគ្រៃទៅក្នុងឆ្នាំងដែលមានទឹកហើយដាំវា។ ពេលដែលទឹកចាប់ផ្តើមពុះ បន្ថយភ្លើងហើយរំងាស់វាប្រហែលជា ១ ម៉ោង រឺ១ម៉ោងកន្លះ ទឹកដែលដាំនោះមានពណ៌បៃតងព្រឿងៗ
– បន្ថែមស្ករចូលហើយកូររហូតដល់វារលាយ
– បិទភ្លើងយកកន្ត្រង រឺស្បៃដែលស្អាតមកច្រោះយកតែជាតិទឹក
– អ្នកអាចដាក់ដុំទឹកកកអនាម័យ ចូលទៅក្នុងកែវទឹកស្លឹកគ្រៃនោះបាននៅពេលដែលអ្នកផឹកវា តែជាការល្អគួរតែក្ដៅៗ។ ប្រសិនជាអ្នកបន្ថែមក្រូចឆ្មា ២ រឺ ៣ចំណិតទៀតអ្នកច្បាស់ជាពេញចិត្តកាន់តែខ្លាំង។ អាចពិសា១ថ្ងៃ ១ឬ២កែវ អាចរក្សាក្នុងទូរទឹកកកបានប្រហែល២-៣ថ្ងៃ។
អត្ថប្រយោជន៍របស់វា៖
– ជួយអ្នកដែលកង្វះឈាមក្រហម
– ប្រឆាំងនឹងជម្ងឺមហារីក
– ប្រឆាំងនឹងការរលាក និង ប្រឆាំងនឹងការឆ្លងរោគ
– ការពារបាក់តេរី រឺ ការឆ្លងមេរោគផ្សិត
– បណ្តេញជាតិពុល
– ជម្ងឺទឹកនោមផ្អែម
– ការរំលាយអាហារ
– ការរលាកក្រពះ រឺ ចុកចុងដង្ហើម
– សំពាធឈាមឡើងខ្ពស់
– ជាតិកូឡេស្តេរ៉ូលខ្ពស់
– រោគដេកមិនលក់
– ប្រព័ន្ធសរសៃប្រសាទ
– សំអាតក្នុងរាងកាយ
– សុខភាពស្បែក
– ស្រកគីឡូ
អ្នកទាំងអស់គ្នាអាចសាកល្បងអនុវត្តន៍វាពីថ្ងៃនេះទៅ ហើយរង់ចាំមើលពីប្រសិទ្ធភាពរបស់វា៕

ដោយ ៖ លោក អ៊ាង សុផល្លែត Sophalleth

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ