ព្រឹតិ្តការណ៍ថ្មីៗ

ថាម៉េច! ខណ្ឌចំការមន មានគំនរសំរាម ក្លិនអាសោច ស្អុយគគ្រុកដង្កូវរុក ដោះស្រាយមិនចេញ!

1 ឆ្នាំ មុន 335 តូ សុផល

ភ្នំពេញ​៖ ក្លិនអាសោច ស្អុយគគ្រុក ដង្កូវរុកចេញពីសំរាម បង្កផលប៉ះពាល់យ៉ាងធ្ង់ធ្ងន់ ក្នុងខណ្ឌចំការមន ស្របពេលដែលក្រុមហ៊ុន ស៊ិនទ្រី មានភាពយឺតយ៉ាវក្នុងការប្រមូលសំរាម មិន​ថា ផ្លូវ​តូច ឬ​ផ្លូវ​ធំ​ទេ បញ្ហាសំរាម បាន​ក្លាយជា​វិបត្តិ​ស្រាយមិនចេញ នៅ​រាជធានី​ភ្នំពេញ​។

បញ្ហាសំរាមនៅតាមទីសាធារណៈក្នុងប្រទេសកម្ពុជាមិនមែនជាប្រធានបទថ្មីនោះទេ ក៏ប៉ុន្តែដំណោះ ស្រាយឆ្លើយតបទៅនិងបញ្ហាដែលកើតមានឡើងដដែលៗ និងជារៀងរាល់ថ្ងៃនេះ ហាក់ដូចជាគ្មាន ប្រសិទ្ធភាពទាល់តែសោះ។ ក្រៅពីកត្តាអនុវត្តច្បាប់ ដែលនៅមានភាពធូររលុង និងយន្តការគ្រប់គ្រង សំរាមនៅមានភាពខ្វះខាត ជាងនោះទៅទៀត ការមិនផ្លាស់ប្ដូរទម្លាប់ចាស់របស់ពលរដ្ឋកម្ពុជា កង្វះការ យល់ដឹង និងកង្វះការផ្សព្វផ្សាយ ក៏ជាបញ្ហាចម្បង ដែលបង្កឲ្យមានបញ្ហាសំរាមនៅក្នុងក្រុងភ្នំពេញ កាន់ តែច្រើនឡើង។

ដោយឡែកនៅខណ្ឌចំការមន ឯណេះវិល មិន​ថា​ផ្លូវ​តូច ឬ ផ្លូវធំ​ទេ គេសង្កេតឃើញ​សំរាម នៅ​តំបន់​មួយចំនួន រប៉ាត់រប៉ាយ និង​កន្លែង​ខ្លះ គរ​នៅ​ចិញ្ចើមផ្លូវ និង​ហៀរ​ដល់​ទ្រូងផ្លូវ​ក៏មានទាំងក្លិនស្អុយចូល មិនចុះ ជាពិសេស​នៅតាមតាម ​តំបន់ផ្សាត្រី សំណង់អាគារចាស់ៗ តាមអមសងខាងប្រលាយទឹក និងតាមចិញ្ចឹមផ្លូវនានាក្នុងខណ្ឌចំការមន។

គំនរសំរាមស្អុយរលួយជះក្លិនអាសោចបណ្តាលប៉ះពាល់ដល់ បរិស្ថាន និងសុខភាពប្រជាពលរដ្ឋយ៉ាង ធ្ងន់ធ្ងន់ មិនគួរណាលោកចៅសង្កាត់ និងអាជ្ញាធរមូលដ្ឋានមើលរំលងសោះ  ជាពិសេស លោក  ព្រុំ សំខាន់ ដែលជាគណៈអភិបាលខណ្ឌចំការមន  មិនគួរបណ្តែតបណ្តោយបែបនេះសោះ។

សំណូមពរជារួមដើម្បី​ដោះស្រាយ​វិបត្តិ​សំរាម នៅ​ភ្នំពេញ ប្រជាពលរដ្ឋ គួរតែ​ទុកដាក់​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​គួរ​មាន​ធុងសំរាម នៅ​មុខ​ផ្ទះ​របស់​ខ្លួន​។ រីឯ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ត្រូវ​ចាត់​កំលាំង ទៅ​ប្រមូល​សំរាម តាម​ផ្ទះ​ប្រជាពលរដ្ឋ ឲ្យ​ទៀងទាត់ មួយ​ថ្ងៃ​ម្តង ជា​ប្រចាំ​។

ចំណែក​ អាជ្ញាធរ​សមត្ថកិច្ច​វិញ ក៏​ត្រូវ​តែ​ដាក់​វិធាន រឹត​បន្តឹង​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី គឺ​ត្រូវ​តែ​ដាក់​កម្លាំង ចុះ​ប្រមូល​សំរាម​ ឲ្យ​ទៀងទាត់​។ បើសិនជា ស៊ិ​ន​ទ្រី មិន​មាន​លទ្ធភាព​ប្រមូល​សំរាម​ឲ្យ​ទៀងទាត់​ទេ អាជ្ញាធរ​ភូមិ​ឃុំ​សង្កាត់ ត្រូវ​ចាត់​កម្លាំង​របស់​ខ្លួន មួយ​ភូមិ ៥ ទៅ ១០នាក់ ដើម្បី​ប្រមូល​សំរាមហើយ​យក ​លុយ​ថ្លៃ​សេវា ជំនួស​ស៊ិ​ន​ទ្រី​តែ​ម្តង​។ ពេល​នោះ គេ​រំពឹង​ថា សំរាម​តាម​ផ្លូវអាច​នឹង​លែង​មាន​ទៀត​ហើយ​៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!