ព្រឹតិ្តការណ៍ថ្មីៗ

ហួសចិត្ត! និស្សិត​ម្នាក់​ខ្ចីលុយ​ម្ដាយមិនបាន ស្ទុះចាប់ឱប​​កូន​ស្រី​​គេ​ និង​វាយ​ឪ​គេ​ប៉ោង​មុខឈាមច្រមុះទៀត

1 ឆ្នាំ មុន 1237 តូ សុផល

រាជធានីភ្នំពេញ​ ៖ និស្សិត​ម្នាក់ផឹកស្រា​ស្រវឹង​ជាប្រ​ចាំ​​​ត្រូវ​សមត្ថកិច្ច​ធ្វើការ​​​ឃាត់​ខ្លួន ក្រោយ​ធ្វើ​សកម្ម​ភាព ចាប់​ឱប​ក្មេង​ស្រី​ម្នាក់

ដែល​អង្គុយ​ក្បែរ​ម្តាយ ​លក់ភេសជ្ជះមុខផ្ទះ និង​​វាយ​ឪពុក​ក្មេង​ស្រី​នោះ ប៉ោង​មុខ​មាត់​និងឈាមច្រមុះថែម​ទៀត ។

ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលាម៉ោង​៨ និង​៣០នាទី​យប់ ថ្ងៃ​ទី០១ ខែ​មករា ឆ្នាំ​២០១៨ នៅមុខផ្ទះលក់ភេសជ្ជះគ្រប់មុខមួយកន្លែង ជាប់កន្លែងហាត់ប្រាណវឌ្ឍនៈ តាម​បណ្តោយ ផ្លូវជាតិលេ​ខ​២ ស្ថិត​នៅ​ភូមិ​ព្រែក​តានូ សង្កាត់​ចាក់អង្រែ​លើ ខណ្ឌ​មាន​ជ័យ ។

ជន​សង្ស័យ​ឈ្មោះ ផាង សាន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខ​របរ ជា​និស្សិត​សាកល​វិទ្យា​ល័យ​ភូមិន្ទ​និតិ​សាស្រ្ត និង​វិទ្យា​សាស្រ្ត​សេដ្ឋ​កិច្ច ថ្នាក់​បរិញ្ញា​ប័ត្រគណ​នេយ្យ ស្រុកកំណើ​ត​ពាមរ៍ ខេត្ត​ព្រៃ​វែង ស្នាក់​នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ។ ចំណែក​ឪពុក​ម្តាយ រួម​ទាំង​ក្មេង​ស្រី​រង​គ្រោះ សុំ​មិន​បញ្ចេញ​ឈ្មោះ។

យោង​តាម​សម្តី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា មុន​ដំបូង​កូន របស់​គាត់​អាយុ​១៦​ឆ្នាំ ភេទ​ស្រី មុខ​របរ សិស្ស​ បាន​អង្គុយ​ក្បែរ​គាត់ នៅ​ជិត​ក្លិប​ហាត់​ប្រាណ​វឌ្ឈនៈ ស្រាប់​តែ​មាន បុរស​២​នាក់ ជិះ​រថយន្ត​ម៉ាក Scion ពណ៌ស ស្លាក​លេខភ្នំពេញ 2X-3119 មក​ឈប់​កន្លែង​កើត​ហេតុ​ខាង​លើ ។

ក្នុង​ចំណោម​២​នាក់​ម្នាក់​ឈ្មោះ អឿម សារឿង ជា​កូន​ម៉ៅការ​សំណង់ ស្គាល់​ម្តាយ​នារី​រងគ្រោះ បាន​ខ្ចី​លុយ​ចំនួន​៥០​ដុល្លារ ក្នុង​គោល​បំណងយកទៅ​ផឹក​បន្ត​ទៀត តែ​ម្តាយ​នារី​រង​គ្រោះ​ថា មិន​មាន​ទេ ទើប​ជន​សង្ស័យ​ចុះ​ពី​លើ​រថយន្ត​មក​ថា ស្អី​គេ​ខ្ចី​លុយ​ប៉ុណ្នឹង​មិន​ឱ្យ រួច​ក៏ស្ទុះទៅស្រ​វា​ឱប​កូន​ស្រី​របស់​គាត់តែម្ដង ភ្លាមនោះគាត់​បាន​ស្រែក​ហៅ ប្តី​ចេញ​មក ត្រូវ​និស្សិត​វាយ​ប៉ោង​មុខ ហើយ​ក៏​មាន​សមត្ថកិច្ច មក​ដល់​ប្រតាយ​ប្រតប់​គ្នា សមត្ថ កិច្ច​បង្ខំ​ចិត្ត​វ៉ៃ​ខ្នោះយក​ទៅ​ប៉ុស្តិ៍តែម្ដង លុះពេលនាំមកដល់ប៉ុស្តិ៍ហើយ សមត្ថកិច្ចបម្រុងនាំជនសង្ស័យទៅធ្វើការសាកសួរ ស្រាប់តែជនសង្ស័យបានបានប្រតាយប្រតប់រើខ្លួនរបូតខ្នោះពីដៃ ហើយរត់ទៅអោបអ្នកយកព័ត៌មានម្នាក់ ហាមមិនអោយថត តែត្រូវសមត្ថកិច្ចចូលមកជួយឃាត់ ជនសង្ស័យក៏រកវាយសមត្ថកិច្ចទៀត ដែលធ្វើអោយសមត្ថកិច្ចជាច្រើននាំគ្នាជួយចាប់វាយខ្នោះម្ដងទៀត រួចរុញចូលកន្លែងឃុំខ្លួនបណ្ដោះអាសន្នសិនតែម្ដង។

ក្រោយ​ពី​កើត​ហេតុសមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​បង្ក រីឯ​ជន​រងគ្រោះ មកដាក់​ពាក្យ​បណ្តឹង​​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចាក់​អង្រែ​លើ ធ្វើ​កំណត់​ហេតុ​កសាង​សំណុំ​រឿង​បញ្ចូន​ទៅ​តុលា​ការ ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ