ព្រឹតិ្តការណ៍ថ្មីៗ

Update: បាញ់សម្លាប់មនុស្សយប់ម៉ិញ​នៅគល់ស្ពានលីយ៉ុងផាត់ គឺក្នុងខណ្ឌឬស្សីកែវ​

1 ឆ្នាំ មុន 465 tnn_admin

ភ្នំពេញ៖​ ក្រោយការបញ្ជាក់ពីសមត្ថកិច្ចខណ្ឌព្រែកព្នៅបានអោយដឹងថាហេតុការណ៍បាញ់ប្រហារកាលពីយប់ម៉ិញនៅគល់ស្ពានលីយ៉ុងផាត់នោះ​ មិនមែនក្នុងទឹកដីខណ្ឌព្រែកព្នៅឡើយ​  គឺក្នុងទឹកដីនៃខណ្ឌឬស្សីកែវ​ ដោយតំបន់នោះអាចមានការយល់ច្រឡំព្រោះថាជាប់ព្រំប្រទល់គ្នា។

សូមបញ្ជាក់ថានៅវេលាម៉ោង២១:០១នាទី ថ្ងៃចន្ទ័ ទី១៥កេីត ខែបុស្ស ឆ្នាំរកា នព្វស័ក ព ស២៥៦១ ត្រូវនិងថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចក្រុមទី០៣ ភូមិឡកំបោរ​ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ  រាជធានីភ្នំពេញ​ មានករណីបាញ់បណ្តាលអោយរបួស  ដោយជនល្មេីសមានគ្នា០២នាក់ មិនស្គាល់អត្តសញ្ញាណ មធ្យោបាយម៉ូតូ០១គ្រឿងម៉ាក ភីសុីអ៊ិច(PCX) ពណ៌ស(មិនបានមេីលស្លាកលេខ) ប្រដាប់ដោយអាវុធខ្លី០១ដេីមមិនស្គាល់ម៉ាក (ម្នាក់ពាក់អាវពណ៌ស អ្នកបេីកម៉ូតូ និង ម្នាក់ពាក់អាវពណ៌ខ្មៅ អង្គុយពីក្រោយ អ្នកបាញ់)។

ជនរងគ្រោះមានគ្នា០៣នាក់ ជិះម៉ូតូ០១គ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ១CB-៤៨០៨។​ ជនរងគ្រោះទី១-ឈ្មោះ សាំង ម៉ានិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកំពុងអូស ឃុំកំពុងអូស ស្រុកពញ្ញាឮ ខេត្តកណ្តាល (គ្មានរបួស)។២-ឈ្មោះ ចាន់ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិកំពុងអូស ឃុំកំពុងអូស ស្រុកពញ្ញាឮ ខេត្តកណ្តាល (គ្មានរបួស)។៣-ឈ្មោះ សុំ គឹមស្រុីន ( ហៅនីន ) ភេទប្រុស អាយុ២០ឆ្នាំ​ មុខរបរកសិករ មានទីលំនៅភូមិតាម៉េ ឃុំតាម៉េ ស្រុកពញ្ញាឮ ខេត្តកណ្តាល (រងរបួស០១គ្រាប់ចំក្បាលខាងក្រោយ)។

ដំណើរឿងនៅមុនពេលកេីតហេតុ ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាកនិច មានគ្នាចំនួន០៣នាក់ ចេញពីផ្ទះនៅកំពុងអូស គោលបំណងមករកបងនៅឫស្សីកែវ ។ ពេលជនរងគ្រោះជិះមកដល់មុខឡុងឈិន​ ស្រាប់តែបែកកង់ម៉ូតូ ជនរងគ្រោះក៏នាំគ្នាបណ្តេីររកកន្លែងប៉ះនៅតាមផ្លូវប្រឡាយតែអត់មាន ក៏បកក្រោយវិញហេីយបណ្តេីរតាមផ្លូវទំនប់កប់ស្រូវមកផ្លូវជាតិលេខ៥ លុះមកដល់ចំណុចកេីតហេតុក៏មានម៉ូតូ០១គ្រឿងម៉ាក ភីសុីអុិច ពណ៌សមានគ្នា០២នាក់ បានមកបាញ់ជនរងគ្រោះកំពុងបណ្តេីរម៉ូតូចំនួន០១គ្រាប់ចំក្បាល ហេីយជនល្មេីសក៏ជិះម៉ូតូគេចខ្លួនតាមផ្លូវជាតិលេខ៥ ចូលមភ្នំពេញបាត់តែម្តង។​  ទោះយ៉ាងណាជនរងគ្រោះរហូតមកទល់ពេលនេះពុំទាន់ដឹងខ្លួននៅឡើយទេ​  ក្រោមការជួយសង្គ្រោះពីក្រុមគ្រូពេទ្យ។​

សូមបញ្ជាក់ថា​ បច្ចុប្បន្នជនរងគ្រោះកំពុងព្យាបាលនៅមន្ទីរពេទ្យជោរី​ បឹងស្នោ​ ក្រោយពីបានបញ្ជូនចូលមន្ទីរពេទ្យ១៧៩។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!