ព្រឹតិ្តការណ៍ថ្មីៗ

លួចម៉ូតូបានសម្រេចពេលជិះកេចខ្លួនត្រូវប្រជាពលរដ្ឋចាប់បានប្រគល់អោយសមត្ថកិច្ច

1 ឆ្នាំ មុន 58 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើកម្មភាពលួចម៉ូតូបានសម្រេច
ខណះជិះចេញត្រូវម្ចាស់ម៉ូតូឃើញស្រែកចោរៗ

ហើយត្រូវបានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឃើញជួយអត្តរាគមន៍ឃាត់ខ្លួនបានភ្លាមៗ។ហេតុការណ៍នេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង១២និង៣០នាទីថ្ងៃទី០១មករា២០១៨នៅមុខផ្ទះលេខ០៩អាផ្លូវ
១៩៥៨ភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ លឹម គង្គា អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិទួលគោកសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ។
ដើមបណ្តឹងជាម្ចាស់ម៉ូតូឈ្មោះ មិន ចាន់ឌី អាយុ៣៣ឆ្នាំមុខ
របរលក់ដូរស្នាក់នៅផ្ទះលេខ០៩អាផ្លូវ១៩៥៨ភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ប្រភពពីដើមបណ្តឹងថាមុនកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកស្មាក់វីពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1BR-8636 មកពីផ្សាររួចចតចោលមុខផ្ទះដោយមិនបានដកកូនសោរចេញទេខណះចូលក្នុងផ្ទះមួយសន្ទុះស្រាប់តែក្រឡេកមើលម៉ូតូឃើញជនសង្ស័យកំពុងបណ្តើរនិងជិះចេញពេលនោះគាត់ចេញពីក្នុងផ្ទះស្រែកចោរៗដោយរត់ដេញតាមពីក្រោយម៉ូតូបានប្រហែល២០០ម៉ែត្រធ្វើអោយជនសង្ស័យផ្តួលម៉ូតូបំរុងរត់កេចខ្លួនក៍ត្រូវអ្នកដំណើរជួយអត្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យខាងលើបានភ្លាមៗរួចបានប្រគល់អោយសនត្ថកិច្ចមូលដ្ឋានយកមកធ្វើការសាកសួរ។

ជនសង្ស័យខាងលើនៅមុខសមត្ថកិច្ចបានសារភាពថាពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើមែនដោយមុនឃាត់ខ្លួនជនសង្ស័យបានប្រាប់សមត្ថកិច្ចថាខ្លួនមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាពេលមកដល់ចំណុចខាងលើឃើញម៉ូតូរបស់ប្រជាពករដ្ឋមិនបានដកកូនសោរចេញខ្លួនក៍ចុះទៅលួចតែម្តងពេលជិះចេញម្ចាស់ម៉ូតូទាន់ដេញចាប់ខ្លួនបានចំណែកបក្សពួកខ្លួនបានក្រោយពីឃើញគេចាប់បានជិះម៉ូតូកេចខ្លួនបាត់។

បច្ចុប្បន្នម៉ូតូខាងលើបានប្រគល់អោយម្ចាស់វិញហើយចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ