ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ “សន្តិភាព” បានផ្តល់ឱកាសកាន់តែច្រើនឡើងដល់ពលរដ្ឋក្នុងការចូលរួមប្រារព្ឋពិធីបុណ្យជាតិ និងអន្តរជាតិនានា

7 ខែ មុន 205 តូ សុផល

សម្តេចតេជោ ហ៊ុន សែន៖ កាលពីរាត្រីយប់មិញ ទាំងពលរដ្ឋខ្មែរ និងទេសចរបរទេសបានចូលរួម អបអរសាទរថ្ងៃឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំសកលថ្មី២០១៨

ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមរមណីយដ្ឋាននានាតាមបណ្តាខេត្ត។

យើងដឹងច្បាស់ហើយ អោយតែពិធីបុណ្យម្តងៗគឺមានកកស្ទះចរាចរណ៍នៅតាមផ្លូវជាតិតូចធំ។ ដូច្នេះ សូមបងប្អូនបើកបរមានការប្រុងប្រយ័ត្ន អធ្យាស្រ័យនិងយោគយល់ខ្ពស់អោយគ្នាទៅវិញទៅមក។ កុំបើកវ៉ាប្រជែងក្នុងផ្លូវតូចចង្អៀត និងតំបន់ទីប្រជុំជនដែលមានមនុស្សឆ្លងកាត់ច្រើន។

ពិតណាស់ “សន្តិភាព” បានផ្តល់ឱកាសកាន់តែច្រើនឡើងដល់ពលរដ្ឋក្នុងការចូលរួមប្រារព្ឋពិធីបុណ្យជាតិ និងអន្តរជាតិនានា ទោះបីនៅពេលយប់ឬពេលថ្ងៃដោយគ្មានការភ័យខ្លាចឡើយ។ យើងរួមគ្នាបន្តការពារសន្តិភាព និងថែរក្សាស្ថេរភាពនយោបាយសង្គមអោយបានល្អ ដើម្បីជំរុញការអភិវឌ្ឍប្រទេសអោយកាន់តែរីកចម្រើន។

សូមជូនពរបងប្អូនជនរួមជាតិ រួមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកូនក្មួយយុវជនយុវតី សិស្សានុសិស្ស ព្រមទាំងកូនក្មួយកម្មករកម្មការនីទូទាំងប្រទេស ជួបតែសេចក្តីសុខសុភមង្គលក្នុងក្រុមគ្រួសារ សុខភាពល្អ និងមានលាភសំណាងល្អគ្រប់ៗគ្នា ចាប់ពីថ្ងៃចូលឆ្នាំសកលថ្មី២០១៨ នេះតទៅកុំបីខាន!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ