ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តកង់១០បើកចុះស្ពានព្រះមុន្នីវង្ស ដាច់ហ្វ្រាំង បុករះម៉ូតូជាច្រើនគ្រឿង រហូតកិនបុរសម្នាក់ស្លាប់ និងរបួស៣នាក់ ស្ដែងៗតែម្ដង

1 ឆ្នាំ មុន 2293 តូ សុផល

រាជធានីភ្នំពេញ៖ រថយន្តធុនធំធ្ងន់ចូលក្រុង និងឡើងចុះស្ពានទាំងថ្ងៃនៅលើស្ពានព្រះមុន្នីវង្សចាស់និងថ្មី

បង្កគ្រោះថ្នាក់របួស និងស្លាប់បាត់បង់ជីវិត ជាញឹកញាប់ ជាក់ស្តែង នៅម៉ោង១៤និង៣០នាទី រសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នៅលើស្ពាន ព្រះមុនីវង្សចាស់ (ស្ពានច្បារអំពៅចាស់) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានរថយន្តកង់ដប់ដឹកទំនិញ មួយគ្រឿង បានបើកចុះស្ពានស្ពានព្រះមុន្នីវង្សចាស់ ស្រាប់តែដាច់ហ្វ្រាំងជ្រុលទៅបុករះម៉ូតូជាច្រើនគ្រឿង និងកិនម៉ូតូរបស់ ២នាក់ប្តីប្រពន្ធ បណ្តាលឲ្យបុរស ជាប្តីស្លាប់ក្រោមកង់ រថយន្តតែម្ដង រីឯស្ត្រីជាប្រពន្ធរងរបួសធ្ងន់ និងបុកម៉ូតូមួយគ្រឿង ទៀត សរុបរបួស៣នាក់ ស្លាប់១នាក់ ។

សពត្រូវបានគេស្គាល់ឈ្មោះ ទៀន ដាវុធ អាយុ៤២ឆ្នាំ ស្នាក់នៅម្តុំបឹងសាឡាងខណ្ឌទួលគោក រីឯប្រពន្ធ និងជនរងគ្រោះ២នាក់ជិះម៉ូតូផ្សេងរបួសត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ មិនទាន់ស្គាល់ឈ្មោះនៅឡើយទេ ។

រថយន្តបង្កហេតុខាងលើម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទភ្លៅ៥ ដឹកទំនិញ ពាក់ស្លាកលេខព្រះសីហនុ 3A-3336 រីឯម៉ូតូ២គ្រឿងដែលជាប់ក្រោយរថយន្ត មាន១ម៉ាក ហុងដាឌ្រីមសង់ និងម៉ូតូ Zoomer X។

តាមសាក្សីពីកន្លែងកើតហេតុ មុនដំបូងគេឃើញ ជនរងគ្រោះ២នាក់ប្តីប្រពន្ធជិះម៉ូតូតាមផ្លូវជាតិ១ ក្នុងទិសដៅពីកើតទៅលិចឡើងមកស្ពានព្រះមុន្នីវង្ស ខណៈឡើងបានពាក់កណ្តាលស្ពាន ក៏ស្រាប់តែមាន​រថយន្តបង្កខាងលើបើកបរដោយបុរស តៃកុងប្រហើនម្នាក់បើកចុះស្ពានមកតាមពីក្រោយក្នុងល្បឿនលឿនដាច់ហ្វ្រាំងជ្រុលទៅបុកម៉ូតូប្តីប្រពន្ធពីក្រោយពេញទំហឹង និងកិនបុរសជាប្តីជាប់ក្រោម កង់រថយន្តស្លាប់បាត់បង់ជីវិតភ្លាម រីឯប្រពន្ធខ្ទាតចេញមកក្រៅរបួស ដោយឡែកម៉ូតូ Zoomer X មួយគ្រឿងទៀតជិះគ្នា២នាក់ ក៏ត្រូវរថយន្តបុកដែរ តែសំណាងល្អ ជនរងគ្រោះលោតទាន់ របួសស្រាល២នាក់ ។

ក្រោយកើតហេតុអ្នកបើកបររថយន្តបង្កត្រូវបានប្រជាពលរដ្ធនាំគ្នាបញ្ចេញកំហឹងស្វាគមន៍យ៉ាងចាស់ដៃ ហើយត្រូវឃាត់យកទៅប៉ុស្តិ៍ទន្លេបាសាក់ទុកប្រគល់ឲ្យ ចរាចរណ៍ក្រុង ។
ដោយឡែករថយន្តបង្កត្រូវបានសមត្ថកិច្ចហៅរថយន្តមួយគ្រឿងទៀតមកទប់ពីមុខដើម្បីបើកចុះស្ពាន ព្រោះរថយន្តបង្កហេតុដាច់ហ្វ្រាំងបាត់ហើយ និងម៉ូតូរងគ្រោះទាំង២គ្រឿង ត្រូវបានប៉ូលិសជំនាញ ចរាចរណ៍ក្រុង វាស់វែងយកទៅទុកនៅការិយាល័យ ចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយពេលក្រោយ៕៚ (ដោយ AhBoYz)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ