ព្រឹតិ្តការណ៍ថ្មីៗ

អាសូសិល្បករខ្មែរ! តារាកំប្លែង នាយ ស្មាញ គ្មានលុយបង់ថ្លៃពេទ្យ សំរេចចិត្តចេញពីពេទ្យទាំងខ្លួនមិនទាន់បានជាសះស្បើយ

2 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ តារាកំប្លែងចាស់វស្សារ នាយ ស្មាញ សំរេចចិត្តចេញពីពេទ្យទាំងខ្លួនមានជំងឺ ដោយសាការចំណាយច្រើនពេកណាមួយទៀតគ្មានលុយបង់ថ្លៃពេទ្យ គ្រួសារមានជីវិភាពក្រីក្រ ខ្វះខាត! តារាកំប្លែងនាយ ស្មាញនិយាយថា រាល់ថ្ងៃនិងខ្ញុំគ្មានផ្ទះសម្បែងនិងគេទេ ដោយរស់នៅក្នុងបន្ទាយ ទួលក្រសាំងជាមួយគ្រួសារ! នាយស្មាញ និយាយថា បើសិនជាខ្ញុំមានផ្ទះមួយតូចសមល្មមផ្ទាល់ខ្លួនគឺស្លាប់បិទភ្នែកជិតហើយ ព្រោះមួយជីវិតនេះបានលុយកាក់តិចតួចដើម្បីជីវិតគឺដោយសារអាជិបសិល្បះ ឥឡូវនេះខ្ញុំលែងមានលទ្ធភាពកំប្លែងបានទៀតហើយគឺដោយសារជំងឺ! ក្មួយអើយកន្លងមកពេលអ៊ុំដេកនៅពេទ្យ ១៧៩ មានតែសិល្បករពីបីនាកមកសួសុខទុក្ខតែបុណ្ណោះ គឺ ប្អូន សុះ ម៉ាច និងតារាកំប្លែងកូនខាត់ចំរើនតែបុណ្ណឹងឯង! ។ ឥឡូវនេះ អ៊ុំ មានតែសំុអោយសិល្បករខ្មែរយើង និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាជួយអ៊ុំផង អ៊ុំមិនដឹងពឹងអ្នកណាទេក្មួយអើយ..! ។
អត្ថបទដោយ : លោក អឹុម ជីវ៉ា

13307301_1705687286372096_1119043595968913038_n (1)13256334_1705687243038767_1274712548805544057_ndocument.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!