ព្រឹតិ្តការណ៍ថ្មីៗ

ដួង វីរៈសិទ្ធ លើកពានកម្មវិធី “I Am A Singer Cambodia” ចុះបងប្រុសបង្កើតវិញ អាចដណ្តើមពាន កម្មវិធី “សំនៀងឯក” ឬយ៉ាងណា?

4 ខែ មុន 1607 តូ សុផល

ភ្នំពេញ៖ លោក ដួង វីរៈសិទ្ធ តារាចំរៀងវ័យក្មេងសម្លេងពិរោះ ដណ្តើមបានពានពីកម្មវិធី I Am A Singer Cambodia

នៅស្ថានីយ៍ទូរស្សន៍ហង្សមាស ដែលមានការប្រកួតប្រជែងរបស់តារាចម្រៀងអាជីព៧រូបហើយជាលទ្ធផល ដួង វីរៈសិទ្ធ ជាអ្នកលើកពានក្នុងរដូវកាលទី១នេះ។

ត្រឡប់មក កម្មវិធី សំនៀងឯក ខារ៉ាបាវ របស់ស្ថានីយទូរទស្សន៍បាយ័ន ដែលជាកម្មវិធីប្រលងចម្រៀង លំដាប់ជាតិ ឯណេះវិញ នាថ្ងៃទី៣០ ខែធ្នូនេះ ឆ្នាំ២០១៧នេះ ក៍ដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងនោះ លោក ម៉ម សំនៀង បងប្រុសបង្កើត លោក ដួង វីរៈសិទ្ធ ដែលមានសំនៀងផ្អែមល្ហែម ទេព្យកោសលតែងនិពន្ធបទ ចំរៀង និងចេះលេង ឧបករណ៍ភ្លេងហ្គីតា ប្រហាក់ប្រហែល និង លោក ដួង វីរៈសិទ្ធ ដែរនោះ ក៍ជាបក្ខភាព ត្រូវចូលរួមប្រលងផងដែរ។
បេក្ខជន ម៉ម សំនៀង បានប្រាប់ ធី អិន អិន ថា ស្អែកនេះ ខ្លួននិងលើក យកចំរៀងមួយបទដែលបាន តែងនិពន្ធខ្លួនឯង រួមជាមួយប្អូនប្រុសបង្កើតរបស់លោក គឺ ដួង វីរៈសិទ្ធ ទៅចូលរួមប្រលង ក្នុងកម្មវិធី សំនៀង ឯក ក្រោមចំណងជើងថា “ផ្ញើចម្រៀងជូនពុក រឿងពិតរបស់ពួកខ្ញុំ” ។

លោកម៉ម សំនៀង បង្ហើបថា ឪពុកម្តាយបង្កើតពួកគាត់មកសុទ្ធតែមានទេពកោសល សិល្បៈចំរៀង ការ តែងនិពន្ធ និងលេងឧបករណ៍ភ្លេងស្រដៀងគ្នា តែគាត់មានជំនាញមួយទៀត គឺផ្នែកព័ត៌មាន។ លោក សង្កត់ធ្ងន់ថា បើខ្ញុំមានឳកាស គោលបំណងធំ គឺ ចូលរួមនិពន្ធចម្រៀងថ្មីៗ ឱ្យកាន់តែច្រើន ជៀសវាង ការចំលងបទចំរៀងពីគេ។ បទចំរៀងមួយបទក្រោមចំណងជើងថា “អូន ឧកញ៉ាតី” គឺក្រោមស្នាដៃនិពន្ធថ្មី ស្រឡាងរបស់លោកផ្ទាល់ផងដែរ។

បំណងធំទី២ របស់លោក ម៉ម សំនៀង ប្រសិនបើលោកជាអ្នកលើកពានកម្មវិធី សំនៀងឯក ថវិកាខ្លះនិង រំលែកទៅជួយដោះបំណុល មិត្តរួមក្រុម២រូប គឺ លោក ឡូត ពីឡុត និង លោក ប៊ិត ចន ដែលបាន ចូល រួមប្រលងក្នុងស្ថានភាពគ្រសារយ៉ាប់យ៉ឺនខ្លាំង ហើយធ្លាក់ក្នុងវគ្គជំរុះផងនោះ។
កម្មវិធី សំនៀងឯក ខារ៉ាបាវ របស់ស្ថានីយទូរទស្សន៍បាយ័ន វគ្គផ្តាច់ព្រ័ត្រនិងប្រព្រឹត្តិទៅនាថ្ងៃសៅរិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០១៧នេះ ចាប់ផ្តើម ម៉ោង ២០ និង ០០នាទីយប់។

ពុកម៉ែបងប្អូនគាំទ្រ ស្រលាញ់ពេញចិត្ត និងសំនៀង និងទេពកោសល បេក្ខជន ម៉ម សំនៀង សូមផ្ញើ 2 ទៅ 1888 ប្រព័ន្ធ Cellcard និង Smart

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ