ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា

1 ឆ្នាំ មុន 139 តូ សុផល

ភ្នំពេញ ៖​ នៅថ្ងៃទី ២៩​ ខែធ្នូ ឆ្នាំ២០១៧ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្តទៅនៅសាលប្រជុំ​ B នៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

កិច្ចប្រជុំនេះ បានពិភាក្សា​ និងអនុម័តទៅលើឯកសារដែលបានរៀបចំ​​ ក្នុងនោះមាន​ ៖
១/ របាយ​ការណ៍​សកម្មភាព​ឆ្នាំ​២០១៧ ​និង​លើក​ទិស​ដៅឆ្នាំ២០១៨​
២/ របាយ​ការណ៍​ចំណូល-ចំណាយ​ឆ្នាំ​២០១៧ ​និង​ព្យាករណ៍​ចំណូលថ​វិកា​នៅ​ឆ្នាំ២​០១៨​
៣/ ការ​ស្នើ​សុំអនុម័ត​ថវិកា​សម្រាប់​ចំណាយ​ជា​អាទិភាព​នៅ​ឆ្នាំ២០១៨​
៤/ បញ្ហា​ផ្សេងៗ​….៕

ក្នុងឱកាសនោះ​ដែរ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានថ្លែងនូវការកោតសរសើរចំពោះ​ ថ្នាក់ដឹកនាំ​ មន្ត្រីប្រតិបត្តិ​ អ្នកស្ម័គ្រចិត្ត​ និងយុវជនកាកបាទក្រហមកម្ពុជា​ ទាំងអស់ដែលបានខិតខំបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួន​ក្នុងការជួយសម្រាលការលំបាកដល់ជនរងគ្រោះ​ និងងាយរងគ្រោះ​ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព​ ទៅតាមផែនការប្រចាំឆ្នាំដែលបានកំណត់​ និងក្នុងកិច្ចការងារក្រៅអាទិភាព​ជាច្រើនទៀត។

សូមបញ្ជាក់ថា​ ៖​ ក្នុងឆ្នាំ​ ២០១៧​ នេះ​ កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស​ និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានជំរុញគ្រប់សកម្មភាពការងារ​ នៃវិស័យស្នូលទាំង​ ៤​ ឱ្យប្រតិបត្តិការទៅដោយរលូន​ និងមានប្រសិទ្ធភាព​ ដោយបានឆ្លើយ តបចំពោះភាពងាយរងគ្រោះ​ និងរងគ្រោះ​ សរុបប្រមាណជាង ២៤០.០០០ គ្រួសារ និងសម្រេចបានសមិទ្ធផលសំខាន់ៗដូចជា ៖
– ខួងអណ្តូងទឹងចំនួន ២៩៧
– ជីកស្រះទឹកចំនួន ៩
– សង់បង្គន់អនាម័យចំនួន ១.១៦១
– សង់ផ្ទះចំនួន ១៨០ខ្នង
– ផ្តល់ធុងចម្រោះទឹកចំនួន ១៥០
– ផ្តល់ពាងទឹកចំណុះ ៧០០លីត្រចំនួន ៤៨
– ផ្តល់ស៊ីទែនទឹកចំណុះ ៣.០០០លីត្រចំនួន ១២
– ផ្តល់បំពង់ពន្លត់អគ្គិភ័យចំនួន ៨៧
– ផ្តល់មួកសុវត្ថិភាពចំនួន ២១០
– ចែកខិតប័ណ្ណពិការភាពចំនួន ២៨.១៩០ និងខិតប័ណ្ណគ្រឿងស្រវឹងចំនួន ៦៧.៥០០
– ការបណ្តុះបណ្តាលជំនាញផ្សេងៗ និងធ្វើការផ្សព្វផ្សាយពីគ្រប់សកម្មភាពរបស់ កក្រក បានចំនួនជាង ១ម៉ឺននាក់។ល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ