ព្រឹតិ្តការណ៍ថ្មីៗ

ចែកមួកសុវត្ថិភាព ២៦៥០ មួក ពញ្ញាក់ស្មារតីក្នុងឱកាសពិធីបុណ្យចូលឆ្នាំសាកល 

1 ឆ្នាំ មុន 84 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៧

នៅ រាជធានីភ្នំពេញ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក សហការ ជាមួយអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍រាជធានីភ្នំពេញ បានបើកយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីការរឹតបន្តឹងការពាក់មួកសុវត្ថិភាពនាឱកាសមុនពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គលេខាធិការរងគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការអញ្ជើញចូលរួមពីតំណាងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន នគរបាលចរាចរណ៍។

នេះគឺជាការបើកយុទ្ធនាការលើកទីពីរចែកមួកសុវត្ថិភាពចំនួន៦២៥០ មួក ដែលបាននឹងកំពុងប្រព្រឹត្តទៅ នៅទូទាំង២៥រាជធានីខេត្ត ដោយនគរបាលចរាចរណ៍បានឃាត់អ្នកជិះម៉ូតូ ដែលអត់ពាក់មួកសុវត្ថិភាព ហើយចែកមួកសុវត្ថិភាពឱ្យគាត់មួយ ដើម្បីបង្ហាញពីសារៈសំខាន់ នៃការពាក់មួកសុត្ថិភាព។ នៅពេល ប្រគល់មួកសុវត្ថិភាពនោះនគរបាលបានតម្រូវឱ្យគាត់ផ្តិត ស្នាមមេដៃទទួលមួក និងមានបញ្ជាក់ ឈ្មោះ របស់អ្នកទទួល ដើម្បីបង្កាទប់ស្កាត់ការមក បន្លំយកមួកសុវត្ថិភាពម្តងជាពីរដង។

ឯកឧត្តម ប៉ែន បូរាណ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសុំជួយផ្ញើរសារអប់រំបន្ត ទៅកាន់មនុស្ស ជាទីស្រលាញ់របស់ខ្លួន និងប្តេជ្ញាផ្លាស់ប្តូរឥរិយាបទទៅគោរពច្បាប់ចាប់ពីពេលនេះទៅដើម្បី ថែរក្សា អាយុជីវិត ជាពិសេសអ្នកដែលជាទីស្រឡាញ់ និងជាបង្គោលក្នុងគ្រួសារ ក៏ដូចជាការថែរក្សាសង្គមឲ្យមានសុវត្ថិភាពដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចំរើនប្រកបដោយចិរភាព។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ