ព្រឹតិ្តការណ៍ថ្មីៗ

សយធំ ជាប់ខ្នោះព្រោះលុយ៤ពាន់រៀល !

6 ខែ មុន 749 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពល្មើសចំថ្ងៃស៊យ ឆក់កាបូបពីស្រ្តីអ្នកដំណើរតាមផ្លូវបានសម្រេចហើយ

តែរត់មិនរួច ជនរងគ្រោះស្រែកចោរ ផ្អើលពលរដ្ឋចេញមកអស់ទាំងភូមិជួយអន្តរាគមន៍ ឡោបព័ទ្ធចាប់ខ្លួនបានភ្លាមៗ មើលក្នុងកាបូបមាន លុយតែ៤ពាន់រៀល រួចបករគល់ឲ្យប៉ូលីស កាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ តាមផ្លូវបេតុងភូមិសំតោង សង្កាត់ឃ្មួញ រត់គេចទៅ តាមផ្លូវលំ ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ទើបចាប់បាន ។

ជនសង្ស័យឈ្មោះ អុល ផាន្នី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអន្លងក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជិះម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម ជាមធ្យោ។ ចំណែកជនរងគ្រោះឈ្មោះ ប៉ែន ឈិន ភេទដ្រី អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិ សែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ នៅក្នុងកាបូបមានលុយតែ ៤ពាន់រៀលតែប៉ុណ្ណោះ បើគិតទៅកាបូបរបស់គាត់ថ្លៃជាងលុយមាននៅខាងក្នុងទៅទៀត ។

តាមកររៀបរាប់ពីស្រ្តីរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោងខាងលើខណៈដែលជិះម៉ូតូ ម្នាក់ឯង ម៉ាក ហុងដា សេ១២៥ សេរី២០០៨ ធ្វើដំណើរចេញពីរោងចក្រ ឆ្ពោះទៅផ្ទះ កាត់តាមផ្លូវបេតុងភូមិសំរោង ពីកើតទៅលិច ហើយកាបូប បានលុយ៤ពាន់រៀល និងក្រដាស់បុង រោងចក្រ ដាក់សៀតនិងទូកម៉ូតូ ស្រាប់តែជនសង្ស័យ ជិះម៉ូតូសង់កូរ៉េតាមមកពីក្រោយ ដល់ទន្ទឹម ក៏ធ្វើសកម្មភាពឆក់យកកាបូប បានសម្រេចហើយ ព្យាយាម បើក រត់គេច តែជនសង្ស័យរត់គេចតាមផ្លូវណាមិនរត់ បែជារត់គេចទៅផ្លូវសំដៅផ្ទះខ្លួនឯងទៀត នឹកស្តាយកាបូប ជាលុយ ស្រែកដេញតាម ទៅដល់ភូមិសែនសុខ៥ ពលរដ្ឋស្គាល់គាត់ច្រើន ជួយដេញព័ទ្ធចាប់បានភ្លាមៗ ។

តាមសម្តីជនសង្ស័យវិញ និយាយបណ្តើតគ្រវីក្បាលបណ្តើរ ថា ក្រោយពីឃើញកាបូប ស្អាត សៀតនិងម៉ូតូ នឹកថាមានលុយច្រើនសម្បើមហើយ ទើបសម្រេចធ្វើសកម្មភាពឆក់យក ទាំងអារម្មណ៍មួយ ច្បាស់ជាបានលុយច្រើនហើយ សកម្មភាពមួយនេះ ផ្ទុយទៅវិញ ពលរដ្ឋចាវ់បាន ពិនិត្យមើលក្នុងកាបូបមានលុយតែ៤ពាន់រៀលតែប៉ុណ្ណោះ ចប់បាត់មិនគួរណាលុយ៤ ពាន់រៀល ធ្វើឲ្យខ្លួនគាប់គុក ។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅ ប៉ុស្តិ៍ឃ្មួញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន ចាត់ការបន្តទៅតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ