ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ស្រវឹងស្រាបើករថយន្ត Lexus រករឿង​សមត្ថកិច្ច​និង​អ្នក​យក​ព័ត៌មាន​

1 ឆ្នាំ មុន 305 tnn_admin

ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ទោរទន់​ បានបើករថយន្ត​លុច​ស៊ិសមកកាក់​រថយន្តក្រុង​ ដោយចោទ​រថយន្ត​ក្រុង​ថា​បាន​ កៀររថយន្ត​របស់​គាត់​ មិនថែម​ប៉ុណ្ណោះទេ​ បានមករករឿង​សមត្ថកិច្ច​និង​អ្នក​យក​ព័ត៌មាន​ដែល​ទៅថតរូប​គាត់​ផងដែរ​

ហេតុការណ៍នេះបានកើតឡើង​នៅវេលាម៉ោង​ ៦និង៣០នាទី​ ព្រលប់​ ថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០១៧​ ទុលមុខ​និង​មន្ទីពេទ្យ​មិត្ត​ភាព​ ខ្មែរសូ​វៀត​ (មន្ទីរពេទ្យរុស្សី) ផ្លូវ២៧១​ សង្កាត់ទំនប់ទឹក​ ខណ្ឌចំការមន​។

តាមប្រ​តាមប្រភពព័ត៌មាន​ពីកន្លែងកើតបានអោយដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរស​ម្នាក់​អាយុប្រហែល​ ជាង​៤០ឆ្នាំ​ មិនដឹងថាចេញ​ពី​ផឹកស៊ីវិញ​នៅ​កន្លែង​ណានោះទេ​ គឺបាន​បើក​រថយន្ត​ ម៉ាក់​ លុចស៊ិច​ RX​300​ ពណ៌​ទឹកមាស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2M-9386 បាន​ធ្វើដំណើរតាម​ផ្លូវ​២៧១​ ក្នុង​ទិសដៅ​ពី​ត្បូងទៅជើង​ ខណៈមកដល់​ចំនុច​កើតហេតុ​ មុខ​និង​មន្ទីពេទ្យ​ មិត្តភាពខ្មែរ​ សូវៀត​ ​ មិន​ជាយ៉ាង​មិច​នោះទេ​ ស្រាប់តែ​បុរស​រូបនោះ​បានបើករថយន្ត​ទាំង​អាការៈស្រវឹង​ទ្រេតទ្រោត​ បាន​មកកាក់​ ពី​មុខ​រថយន្ត​ក្រុង​មួយគ្រឿង​ ដោយ​ចោទ​ថា​ រថយន្តក្រុង​ បានកៀរ​រថយន្ត​របស់​គាត់​ ហើយ​ពេលនោះ​ដែរ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ បាននិយាយាថា​ រថយន្ត​ក្រុង​មិន​បានបើក​កៀររថយន្ត​ របស់​គាត់​ទេ​ ហើយ​ក៍គ្មាន​ស្នាក​ស្នាម​ អ្វី​គួរ​អោយ​សំគាល់​នោះទេ​ គឺ​សុខ​ៗបុរស​រូបនោះ​ បានបើករថយន្ត​មកកាក់​រថយន្តក្រុង​រក​រឿង​តែម្តង​។ ហើយ​រថយន្ត​ក្រុង​ក៍បើក​ចេញបន្ត​ដំណើរ​ទៅ​មុខ​ទៀត​ទៅ​ ។​

ប្រភព​បាន​អោយដឹងថា​ទៀតថា​ បន្ទាប់​ពី​ហេតុការណ៍​កើតឡើង​ គឺ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ​ទំនប់​ទឹក​បានចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ស្រាប់តែ​បុរស​ជាអ្នក​បើក​រថយន្ត​ លុចស៊ិស​ បានមករករឿង​សមត្ថកិច្ច​ថែមទៀត​ ហើយ​ពេលនោះ​ដែរ​ គាប់​ជួន​ អ្នក​យក​ព័ត៌មាន​យើង​ បានចុះ​ទៅ​ដល់​ដើម្បី​ថត​យក​រូប​ភាព​ ស្រាប់តែ​បុរស​រូបនោះ​ បានរក​រឿង​ដេញ​តាម​ ថែមទៀត​បោះ​ពាក្យ​សំដី​ថា​ បើសិន​ជា​ផ្សាយ​រឿង​និងគាត់​និង​ប្តឹង​ ។

ក្នុង​ហេតុការណ៍​នេះដែរ​ បន្តិច​ក្រោយ​មក​ ឃើញ​មាន​ ខាង​សាច់ញាតិ​ របស់​ អ្នក​បើកបរ​លុចស៊ិច​ ម្នាក់​បាន​ជិះ​ម៉ូតូ​ ម៉ាក​ ឌរីមសង់​ សេរី​ឆ្នាំ​២០១១​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ រាជការ​ ៣៩៦៦​ បានមកដល់​ គឺ​បាន​រក​រឿង​អ្នក​យក​ព័ត៌មាន​យើង​ថែមទៀត​ ថាមក​ពីខាង​ណា​ រួចហើយ​ ប្រុង​ដណ្តើមយក​ កាម៉ារ៉ា​ យកទៅ​លុបរូបភាព​ ព្រោះខ្លាច​ជាប់​ ស្លាក​លេខ​ម៉ូតូ​របស់​ គាត់ តែពេល​តែម្តង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ភ្លាមៗផងដែរ​ ។

ក្រោយ​ពេលកើតហេតុ​ បុរស​ជាអ្នក​បើក​រថយន្ត​លុចស៊ិស​ ត្រូវ​ក្រុម​គ្រួសារ​ និង​សមត្ថកិច្ច​ ជួយ​រុញ​ឡើង​លើ​រថយន្ត​ជិះ​ចេញ​ទៅ​បាត់​ ដោយ​នៅ​សល់តែ​បុរស​ម្នាក់​ ដែល​ជិះ​ម៉ូតូ​ ពាក់​ស្លាកលេខ​ រាជការ​ នៅ​ឈរ​ យក​ទូរសព័្ទ​ថតរូប​អ្នក​យក​ព័ត៌មាន​យើង​ និង​តេទូ​រសព្ទ័​ រក​អ្នក​អន្តរាគមន៍​រឿង​អ្នក​យក​ព័ត៌មាន​ថតរូប​គាត់​ តែមិន​មាន​អ្នក​មកក៍បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​ ដោយ​កែវ​ភ្នែក​ សម្លក់សន្លឹង​មុខ​អ្នក​យក​ព័ត៌មាន​យើង​ជាប់​តែ​ម្តង​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ