ព្រឹតិ្តការណ៍ថ្មីៗ

បបួលនាងថាទៅរួមភេទ តែត្រូវនាងរួមដៃគ្នាជាមួយសង្សារបន្លំដាក់ថ្នាំងងុយដេករួចលួចយកម៉ូតូទៅបាត់

4 ខែ មុន 549 តូ សុផល

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបគ្នា បានម៉ូយឌុបយូរៗទៅ ចាប់ចិត្តលង់សម្រស់សុំស្នេហ៍ ធ្វើជាស្រីកំណាន់ រហូតដល់បបួលសុំរួមភេទ

ដោយអត់ប្រើស្រោម ធ្វើឲ្យនាងខឹង បន្លំដាក់ថ្នាំងងុយដេកឲ្យលង់លក់ជ្រុលហើយលួចម៉ូតូរួមជាមួយសង្សារម្នាក់ទៀត រត់គេចខ្លួនបាត់ តាំងពីវេលាម៉ោង១០យប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧មកម្លេះ អស់រយៈពេលជាង៤ខែ មកដល់ល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ប្រទះឃើញមុខស្រ្តីសង្ស័យ ចាប់ឃាត់ខ្លួនប្រគល់ឲ្យប៉ូលីស សាកសួររួចបន្តទៅចាប់ខ្លួន ជនសង្ស័យម្នាក់ទៀតជាសង្សារ កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ហើយបន្តទៅតាមយកម៉ូតូបានយកវិញ ។

ស្រ្តីសង្ស័យប្រើល្បិចមុឹមអេង មាន ឈ្មោះ វឿត ចន្ធូ អាយុ ២៩ឆ្នាំ មុខរបរ ស្រីរកសុីផ្លូវភេទ ស្នាក់នៅផ្ទះជួលភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិរ៉ា ឃុំម៉ោង ស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង ។ ចំណែកជនសង្ស័យម្នាក់ទៀត ឈ្មោះ សោម សំអាត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជាសង្សារនិងគ្នា អ្នកតីតស្នាក់នៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក តែក្រោយពីឆបោកបានម៉ូតូ រត់ទៅរស់នៅស្រុកកំណើតវិញ នៅ ឃុំទួលសាលា ស្រុករំដូល ខេត្តស្វាយរៀង ។

ម៉ូតូដែលឆបោកហើយដកហូតបានមកវិញ ម៉ាកហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1K-3849 មានម្ចាស់ជាជនរងគ្រោះឈ្មោះ យ៉ន យ៉ាន ភេទ ប្រុស អាយុ៤០ឆ្នាំ មុខរនឭបរ រត់ម៉ូតូឌុប មាន ប្រពន្ធឈ្មោះ ឈឿក តេងអាន អាយុ៣៧ ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មាន ស្រុកកំណើតភូមិ ថ្មី ឃុំ រកាកយ ស្រុកកងមាស ខេត្តកំពង់ចាម ។

តាមស្រ្តីសង្ស័យបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូ ក្រោយពីឌុបខ្លួនប្រចាំយូរៗទៅ ដៃ ចរឹករលាមណាស់ មកសុំស្នេហ៍ សុំស្រឡាញ់ លុះមកដល់វេលាម៉ោង៧យប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧កន្លងមក បបួលនាងទៅផឹកទឹកត្នោតជូរនៅភូមិកំបូល ដង្កាត់កំបូល ហើយសុំខ្លួនរួមភេទ និយាយត្រូវគ្នា ឌុបមកដល់បន្ទប់ជួលនៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក លួងសុំរួមភេទ ខ្លួនថាអត់ស្រោម ម្តេចកើតទៅ ថាបណ្តើរបន្តផឹកស្រាបៀបណ្តើរ សុំញ៉យដងពេក យល់ព្រមតែបែកគំនិត រួមភេទអត់ដាក់ស្រោម ដាក់ថ្នាំងងុយដេក ឲ្យដេកលង់លក់បាត់ ហើយរួមគ្នាជាមួយសង្សារម្នាក់ទៀត លួចម៉ូតូរបស់ជនរងគ្រោះ ជិះរត់គេចនៅម៉ោង១១យប់ ថ្ងៃដដែល ចាកចេញទៅខេត្តស្វាយរៀងតែម្តង លក់ឲ្យអ្នកផ្សេងបានលុយ៧០០ដុល្លា ជនសង្ស័យប្រុសមិនបានវិលមកភ្នំពេញវិញទេ សង្ងំលាក់ខ្លួននៅស្រុកកំណើត ចំណែកស្រ្តីសង្ស័យ មកភ្នំពេញ ទៅសង្ងំលាក់ខ្លួននៅម្តុំ រោងចក្រកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ អស់រយៈពេលជាង៤ខែ ស្រាប់តែនៅល្ងាចថ្ថៃទី២៦ ខែធ្នូ នេះម្ចាស់ម៉ូតូប្រទះឃើញមុខ ចាប់ខ្លួនប្រគល់ឲ្យប៉ូលីស ហើយបន្តទៅចាប់ជនសង្ស័យ នៅឯខេត្តស្វាយរៀង ដកហូតបានម៉ញតូមកវិញ ។

តាមអ្នកស្រី ឈឿក តេងអាន ត្រូវជាប្រពន្ធបុរសជនរងគ្រោះ បានឲ្យដឹងកាលពីព្រឹកថ្ងៃទី២៩ ខែធ្នូនេះថា ក្រោយពីកើតហេតុ បកតីរបស់គាត់ បែជាមកកុហក ប្រាប់ថា មានចោរលួចម៉ូតូទៅបាត់ មិនហ៊ានប្រាប់ថា មុឹមអេងឡើយ ទើបតែចាប់ខ្លួនជនសង្ស័យបាន រកឃើញម៉ូតូមកវិញ ទើបបែកធ្លាយរឿង ដាក់ថ្នាំសណ្តំយកម៉ូតូទៅវិញ ។

ជនសង្ស័យក្រោយពីចាប់ខ្លួនបានជាបន្តបន្ទាប់ រួមទាំងដកហូតបានម៉ូតូមកវិញ សមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ