ព្រឹតិ្តការណ៍ថ្មីៗ

អនិច្ចា​សង្ខារ​មិនទៀង!!ដើរសុខៗសោះត្រូវឆក់ខ្សែភ្លើងស្លាប់ភ្លាមមួយរំពេច

4 ខែ មុន 274 តូ សុផល

ខេត្តតាកែវ៖ដោយសារតែជីវភាពក្រីក្រ បានជំរុញឲ្យបុរសវ័យចំណាស់ម្នាក់ ទៅធ្វើជាកម្មករសំណង់ដើម្បីរកប្រាក់ មកចិញ្ចឹមគ្រួសារ តែជាអកុសល

រូបគាត់បានស្លាប់បាត់បង់ជីវិតចោលក្រុមគ្រួសារតែមួយប៉ព្រិចភ្នែក ដោយសារតែ​ឆក់ចរន្តអគ្គិសនី នៅកន្លែង​ការដ្ឋាន​សំណង់បណ្តាលឲ្យស្លាប់ភ្លាមមួយរំពេច បន្ទាប់ពី​រូបគាត់បានដើរ ហើយក៌រអិលដួល រួចក៌តោងចំខ្សែភ្លើងដែលមានមុខតំណរ។

ហេតុការនេះបង្ករឲ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅ​ការដ្ឋាន​សាងសង់ផ្ទះមួយកន្លែង នៅក្នុងភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។

បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះ​ មានឈ្មោះ​កង សឿន ភេទប្រុស​ អាយុ៦៨ឆ្នាំ រស់នៅ​ភូមិបារាយណ៍ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវក្រោយពេល​កើតហេតុ​ កម្លាំងជំនាញ រួមនិងគ្រូពេទ្យ បានចុះទៅដល់ រួចក៌បានធ្វើកោសល្យវិច្ឆ័យទៅលើសាកសព ហើយបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារតែឆក់ចរន្តអគ្គីសនីពិតប្រាកដមែន។

ក្រោយពេលពិនិត្យចប់សព្វគ្រប់ សាកសព​ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅគេហដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី។ ដោយ សុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ