ព្រឹតិ្តការណ៍ថ្មីៗ

នា​រី​ខារ៉ាអូខេ​ នៅ​ហាង​ពន្លឺ​ច័ន្ទ​ ចូលក្នុងបន្ទប់ទឹក ហៅមិនឆ្លើយ ពេលបើកទ្វារស្រាប់តែ…….!

6 ខែ មុន 536 តូ សុផល

ពោធិ៍សាត់​ ៖​ ជន​រង​គ្រោះ​ឈ្មោះ​ ប្រាក់​ ស្រី​នាង​ ហៅ​ញ៉ា​ញ់​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ​ បម្រើ​ការងារ​ជានា​រី​ខារ៉ាអូខេ​ នៅ​ហាង​ពន្លឺ​ច័ន្ទ​

បាន​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​កាលពី​វេលា​ម៉ោង​០៩​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៧​ ស្ថិត​ក្នុងភូមិ​មាន់ចែ​ សង្កាត់​ព្រៃ​ញី​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​។​

​ ​តាម​រៀបរាប់​របស់​ឈ្មោះ​ អឿ​ន​ ដា​ ជានា​រី​បម្រើ​ខារ៉ាអូខេ​ នៅ​ក្នុង​ហាង​ពន្លឺ​ច័ន្ទ​ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ ប្រាប់​ ស្រី​នាង​ បាន​ចូល​ក្នុង​បន្ទប់​ក្នុង​គោលបំណង​ បោក​ខោអាវ​ ខណៈ​ជន​រង​គ្រោះ​ចូល​ក្នុង​បន្ទប់​យូរ​ អឿ​ន​ ដា​ ក៏​ដើរទៅ​បើកទ្វា​របន្ទប់ទឹក​ ហៅ​ជន​រង​គ្រោះ​ មិន​ឮ​សម្លេង​ឆ្លើយ​ ដោយ​បន្ទប់ទឹក​ជប់​គន្លឹះ​ ក៏​មាន​មន្ទិល​សង្ស័យ​ក៏​រត់​ទៅ​ហៅ​ម្ចាស់​ខារ៉ាអូខេ​ ពន្លឺ​ច័ន្ទ​ នាំ​គ្នា​គាស់​ទ្វា​ ស្រាប់តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ ដាំ​ក្បាល​ចូល​ក្នុង​អាង​ទឹក​ ស្លាប់​បាត់បង់​ជីវិត​ ក៏​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ ចុះ​ធ្វើការ​ត្រួតពិនិត្យ​ ដល់​កន្លែង​កើតហេតុ​។​ ​ ​

លោក​វរសេនីយ៍ទោ​ យឹ​ម​ ស៊ា​ង​ហៃ​ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់​ បាន​ឲ្យ​ដឹង​ថា​ តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ ឈ្មោះ​ ប្រាក់​ ស្រី​នាង​ បាន​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​ ដោយសារ​មាន​ជំងឺ​ស្ក​ន់​ជាន់​ រួច​ដាំ​ក្បាល​ចូល​ក្នុង​អាង​ទឹក​ ទើប​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​បែប​នេះ​ ក្រោយ​ពេល​ពិនិត្យ​របស់​សមត្ថកិច្ច​យ៉ាង​យកចិត្តទុកដាក់​ សាកសព​ជន​រង​គ្រោះ​ ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើបុណ្យ​នៅ​ភូមិ​បំ​ណ​ក់​ ឃុំ​ឈើ​តុំ​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ដែល​ជា​ស្រុក​កំណើត​របស់​ខ្លួន។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ