ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិថៃម្នាក់ បើករថយន្តចតទុកចោលចំកណ្តាលផ្លូវ សមត្ថកិច្ចចុះត្រួតពិនិត្យទើបដឹងរឿង

7 ខែ មុន 1495 តូ សុផល

ភ្នំពេញ៖ បុរសជនជាតិថៃម្នាក់បើករថយន្តចតទុកចោលចំកណ្តាលផ្លូវ រួចចូលផ្សារបាត់មួយសន្ទុះ ទើបត្រលប់មកវិញធ្វើអោយមានការភ្ញាក់ផ្អើលដល់អាជ្ញាធរចុះមកត្រួតពិនិត្យ ហេតុការណ៍នេះ បានមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ និង២៥នាទីថ្ងៃត្រង់ទី២៧ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១៩៩ កែងផ្លូវ២៨៦ ម្តុំបេនឡានអូឡាំពិច សង្កាត់ទួលស្វាយព្រៃ២ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលមានការភ្ញាក់ផ្អើលនៅតាមបណ្តោយផ្លូវនេះមានការកក់ស្ទះចរាចរណ៍ ពេលនោះស្រាប់តែឃើញរថយន្ត Prius ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ2AH-2119 ខាងលើ ដែលបើកបរដោយបុរសម្នាក់ដែលជាជនជាតិថៃ បានចតរថយន្តចោលនៅចំកណ្តាលផ្លូវហើយមិនបានពន្លត់ម៉ាស៊ីន រួចបុរសនោះរត់ឡើងលើផ្សារបាត់ស្រមោល។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីមានសមត្ថកិច្ចបានចុះត្រួតពិនត្យខ្លាចក្រែងមានបទល្មើសអ្វីផ្សេង និងបំរុងអូសរថយន្តនោះទៅរក្សាទុក ស្រាប់តែលេចមុខបុរសម្នាក់ដែលជាជនជាតិថៃ មិនបានបញ្ជាក់អត្តសញ្ញាណ បានមកអះអាងថាជារថយន្តរបស់ខ្លួន ដោយសារ តែចរាចរណ៌ស្ទះពេក ហើយខ្លួនប្រញាប់ទៅយក Passport ដែលគេផ្ញើរអោយចាំនៅក្នុងផ្សារ ទើបចតរថយន្តទុកចោលបែបនេះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំខ្លួនបុរសជនជាតិថៃរូបនេះទៅកាន់ប៉ុស្តិ៍នគរបាលទួលស្វាយព្រៃ២ ដើម្បីសួររកឯកសារថារថយន្តនេះពិតជាកម្មសិទ្ធ និងធ្វើការអប់រំ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ