ព្រឹតិ្តការណ៍ថ្មីៗ

ចងក ធ្វើអត្តឃាតខ្លួនឯង ដោយឥទ្ធិពលនៃគ្រឿងញៀន (VIDEO)

4 ខែ មុន 168 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានក្រុមក្រួសារប្រាប់ថាធ្លាប់ប្រើប្រាស់គ្រឿងញៀនរហូតដល់រលាកខួរក្បារបានសម្រេចយកខ្សែនីឡុងពណ៌ខ្មៅចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ក្រោមផ្ទះស្លាប់បាត់បង់

ជីវិតនិងបង្ករភ្ញាក់ផ្អើកាលពីម៉ោង១១នុង៣០នាទីថ្ងៃទី២៧ ធ្នូ២០១៧នៅក្នុងដីឡូផ្ទះលេខ ១៤១ផ្លូវលំក្រុម៣ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

សពឈ្មោះ មុត សុភាព អាយុ៣០ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅដីឡូផ្ទះលេខ ១៤១ផ្លូវលំក្រុម៣ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីបុរសឈ្មោះ មុត សុវណ្ណ អាយុ៦៥ឆ្នាំត្រូវជាឪពុកសពបានបញ្ជាក់ប្រាប់ថានៅមុនកើតហេតុកូនគាត់ឈ្មោះ មុត ភក្តី បានបើកទ្វាបន្ទប់ខាងក្រោមផ្ទះដើម្បីយកម៉ូតូជិះយកបាយអោយចៅនៅសាលារៀន ខណៈបើកទ្វាបន្ទប់ស្រាប់តែឃើញកូនគាត់ ឈ្មោះ មុត សុភាព ចងកសម្លាប់ខ្លួននិងធ្នឹមផ្ទះមិនដឹងថាស្លាប់តាំងពីពេលណាមកទេនិងបានភ្ញាក់ផ្អើលហើយបងប្អូនបាននាំគ្នាកាត់ខ្សែទម្លាក់សពយកមកដាក់លើគ្រែនិងបានរាយការព៍ប្រាប់សមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យតែម្តង។

បុរសដដែលបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា កូនប្រុសគាត់នេះន្លងមកធ្លាប់ប្រើប្រាស់គ្រឿងញៀនហើយក្រុមគ្រួសារបានយកទៅដាក់មណ្ឌលកែប្រែឳកាសខ្ញុំចំនួន០២មកហើយ។ គាត់បន្តថាកូនគាត់នេះក្រោយពីចេញពីមណ្ឌល់កែប្រែបានជាងមួយឆ្នាំសតិមិនសូវប្រក្រតីឡើយ សង្ស័យប្រើគ្រឿងញៀន ហើយរលាកខួរក្បាលក៍មិនដឹងចេះតែខ្លាចគេមិនហ៊ានចេញពីផ្ទះឡើយ។ គាត់ជាឳពុកមិនអោយធ្វើអ្វីឡើយអោយនៅតែនៅផ្ទះ និងបានទិញបាវសាក់យក មកចងក្នុងបន្ទប់ខាងក្រោមសម្រាប់អោយកូនទាត់ហាត់ប្រាណលេងប៉ុណ្ណោះនៅថ្ងៃកើតហេតុស្រាប់តែកូនស្រាយបាវសាក់ចេញបែរជាចងកខ្លួនឯងជំនួសវិញសោះ។

នគរបាលបានបញ្ជាក់ប្រាបមថាក្នុងករណីខាងលើនេះក្រុមក្រួសារមិនបានប្តឹងប្តល់អ្វីទេ សុំអោយតែសមត្ថកិច្ចមូលដ្ឋានធ្វើលិខិតប្រគល់សពអោយក្រុមក្រួសារយកធ្វើបុណ្យតាមប្រពៃណីប៉ុណ្ណោះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ