ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌដង្កោ ដឹកនាំកិច្ចប្រជុំជាមួយម្ចាស់អាជីវកម្មផ្ទះជួល

1 ឆ្នាំ មុន 170 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ៍ ០៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ និងជា អភិបាលខណ្ឌដង្កោ បានដឹកនាំកិច្ចប្រជុំជាមួយម្ចាស់អាជីវកម្មផ្ទះជួលក្នុងមូលដ្ឋានខណ្ឌដង្កោ សរុបចំនួន ៣៦៤ទីតាំង ស្មើនឹង៤.៧៥៧បន្ទប់ ។

បងប្អូនម្ចាស់អាជីវកម្មផ្ទះជួលទាំងអស់ បានប្តេជ្ញានៅចំពោះមុខគណៈអភិបាលខណ្ឌ មិនតម្លើងថ្លៃផ្ទះឈ្នួលផ្ទះសម្រាប់ឆ្នាំ២០១៨ ក្នុងពេលដែលប្រាក់ខែគោលកម្មករត្រូវបានតម្លើងដល់១៧០ដុល្លារ ក្នុងមួយខែ ស្របតាមអនុសាសន៍អំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោកអភិបាល ក៏បានធ្វើការដោះស្រាយ សំណើ និងសំណូមពរនានារបស់បងប្អូនជាម្ចាស់ផ្ទះជួលផងដែរ។

លោកអភិបាលខណ្ឌដង្កោ បានធ្វើការណែនាំដល់អង្គប្រជុំដូចខាងក្រោម៖
១. សូមឲ្យម្ចាស់ផ្ទះជួលទាំងអស់ស្នើសុំអជ្ញាប័ណ្ណអាជីវកម្មផ្ទះជួល នៅការិយាល័យច្រកចេញចូលតែមួយ។

២. យកចិត្តទុកដាក់លើការងារអនាម័យ បរិស្ថាន នៅទីតាំងបន្ទប់ជួល។

៣. ស្នើសុំការសហការល្អជាមួយអជ្ញាធរ ក្នុងការរាយការណ៍អំពីករណីសង្ស័យនានា និងថតចម្លងអត្តសញ្ញាណប័ណ្ណរបស់អ្នកជួលផ្ទះឲ្យបានត្រឹមត្រូវ។

៤. បន្តសហការណ៍ជាមួយប៉ុស្តិ៍នគរបាល សង្កាត់ និងអធិការដ្ឋាននគរ បាលខណ្ឌ លើការងារសន្តិសុខ បទល្មើសលួចឆក់ប្លន់ និងបទល្មើសគ្រឿង ញៀន ដែលអាចកើតមានឡើងនៅតាមទីតាំងអាជីវកម្មរបស់ខ្លួន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!