ព្រឹតិ្តការណ៍ថ្មីៗ

លោក ឃួង ស្រេង បាននិងកំពុងដោះស្រាយញ្ហាទឹកលិចនារដូវវស្សា ក្នុងក្រុងភ្នំពេញទាំងមូល!

1 ឆ្នាំ មុន 526 តូ សុផល

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល ទោះមានការលំបាកយ៉ាងណាក៏ដោយ ការដោះស្រាយបញ្ហាទឹកលិចក្នុងរដូវវស្សា ត្រូវតែខិតខំឱ្យអស់ពីលទ្ធភាព និងចូលរួមពីគ្រប់ជំនាញ ដើម្បីធានាថាជំនន់ទឹកភ្លៀងនឹងកាត់បន្ថយបានច្រើនបំផុត។

នារសៀលថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក គ.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំត្រួតពិនិត្យនៃគម្រោងអភិវឌ្ឍន៍បណ្ដាញលូ ប្រឡាយក្នុងរាជធានីភ្នំពេញ ក្រោមអធិបតី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ជាលទ្ធផលអង្គប្រជុំបានសម្រេចរួមមាន៖

១. ចាប់ផ្ដើមបើកយុទ្ធនាការស្ដារលូ៤ខណ្ឌក្នុងរាជធានីភ្នំពេញ ដោយចាប់ផ្តើមពីដើមខែមករាឆ្នាំ២០១៨ ក្នុងប្រវែង៤៦០គីឡូម៉ែត្រ។ 

២. រៀបចំស្ដារប្រឡាយ ដាក់លូ ដើម្បីរំដោះទឹកភាគខាងត្បូង និងខាង លិចព្រលានយន្តហោះ។

៣. រៀបចំការងារសាងសង់ស្ថានីយ៍បូមទឹកលូប្រាំ និងបង្កើនកំលាំងការ បូមនៅស្ថានីយ៍បឹងទំពុន ដើម្បីរំដោះទឹក និងកាត់បន្ថយការលិចលង់ ទឹកជំនន់ទឹកភ្លៀងជា អតិបរមានៅរដូវវស្សាឆ្នាំក្រោយ។

https://www.facebook.com/tnn.com.kh/videos/848514145325109/

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!