ព្រឹតិ្តការណ៍ថ្មីៗ

អង្គុយចុចកំព្យូរទ័រសុខៗ ជនជាតិអូស្រា្តលី ម្នាក់ដាច់ខ្យល់ស្លាប់

11 ខែ មុន 380 តូ សុផល

ខេត្តប៉ៃលិន៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង០០និង១៣នាទីរំលងអាធ្រាត

ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ខណៈយុវជនអូស្ត្រាលីម្នាក់ កំពុងអង្គុយចុចកំព្យូរទ័រសុខៗ ក៍បានបាត់ស្មារតី ត្រូវមិត្តភ័ក្ត្រ ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ប៉ុន្តែយុវជនអូស្ត្រាលីរូបនេះ បានស្លាប់មុនបញ្ជូនដល់មន្ទីរពេទ្យបាត់ទៅហើយ ។ ករណីខាងលើនេះ បានកើតឡើងនៅវិហាកាតូលិកមួយកន្លែង ស្ថិតក្នុងភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ជនរងគ្រោះឈ្មោះ RODGER PATRiCK JAMES ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិអូស្ត្រាលី មកស្នាក់នៅវិហាខាងលើតាំងពីថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៧ ក្នុងគោលបំណងផ្សព្វផ្សាយដំណឹងល្អ របស់ព្រះគ្រីស្ត៍ ព្រមទាំងធ្វើការងារមនុស្សធម៌ ។

បើតាមប្រភពព័ត៌មាន ពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុជនរងគ្រោះ បានអង្គុយចុចកំព្យូរទ័រ វាយឯកសារ មួយសន្ទុះក្រោយមក ស្រាប់តែយកទឹកកូកាមកផឹក ក៍មានអាការៈបាត់បង់ម្ចាស់ការ រួចក៍មានការភ្ញាក់ផ្អើលដល់អ្នកជិតខាងក្នុងមណ្ទល ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីព្យាបាល ប៉ុន្តែហួសពេលទៅហើយ ដោយជនរងគ្រោះ បានស្លាប់មុនដឹងទៅមន្ទីរពេទ្យ។

ប្រភពព័ត៌មានដដែលបានបន្តថា៖ កន្លងមកជនរងគ្រោះជាមនុស្សមានបញ្ហាបេះដូង និងខួក្បាល ហើយតែងតែប្រើប្រាស់ថ្នាំព្យាបាលជាប្រចាំផងដែរ ។

បើតាមសមត្ថកិច្ចធ្វើកោសល្យវិច្ឆ័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ RODGER PATRiCK JAMES ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិអូស្ត្រាលី មកស្នាក់នៅវិហាខាងលើតាំងពីថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៧ ក្នុងគោលបំណងផ្សព្វផ្សាយដំណឹងល្អ របស់ព្រះគ្រីស្ត៍ ព្រមទាំងធ្វើការងារមនុស្សធម៌ ហើយបើតាមការធ្វើកោសល្យវិច្ឆ័យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយជំងឺគាំងបេះដូងប្រាកដមែន។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានតម្កលនៅវិហាកាតូលិក រងចំស្ថានទូតអូស្ត្រាលី មកទទួលយកទៅស្រុកកំណើតផងដែរ ៕ ដោយ៖ ញ៉ឹប បូរី ប៉ៃលិន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!