ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធររាជធានី និងខណ្ឌ លែងនឹកនាំ ពី “កុងស៊ីបញ្ចាំ និង Net ២៤ម៉ោង” ហើយ!

11 ខែ មុន 1652 តូ សុផល

ភ្នំពេញ៖ អនុសាសន៍ និងបទបញ្ជា របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  ស្តីពីវីធានការយ៉ាង ម៉ឺងម៉ាត់ដល់ អភិបាលខណ្ឌទាំង១២អោយចុះពិនិត្យមើល កុងស៊ីបញ្ចាំទាំងកុងស៊ីបញ្ចាំមានច្បាប់ និង គ្មានច្បាប់

ជាពិសេស ត្រូវចុះពិនិត្យជាប្រចាំ បើពិនិត្យឃើញថាគ្មានច្បាប់ទម្លាប់ ឬ ទីតាំងណាមួយ ទទួល ផលចោរកម្ម ត្រូវតែបិទ ដោយគ្មានការយោគយល់ និងគ្មានវប្បធម៌អន្តរាគមន៍នោះឡើយ។

តែ អនុសាសន៍ និងបទបញ្ជាខាងលើ ហាក់ប្រគ្មានប្រសិទ្ធទាល់តែសោះ ស្របពេលដែលខណ្ឌទាំង១២ ហាក់ ស្ងាត់ជ្រងំ លែងនឹកនាំ លែងចាំ ជាពិសេស គ្មានសកម្មភាពចុះត្រួតពិនិត្យ ស្របតាមស្មារតី នៃអង្គប្រជុំគណៈ បញ្ជាការឯកភាពរាជធានីឡើយ។

ប្រជាពលរដ្ឋរស់តាមបណ្តាលខណ្ឌទាំង១២ ស្នើសុំដល់អាជ្ញាធរមានសម ត្ថកិច្ច  មេត្តាជួយរឹតបណ្តឹង កន្លែង កុងស៊ីបញ្ចាំ និងទទួលផលចោរកម្មផង ព្រោះមួយរយៈចុងក្រោយនេះ ប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំង ពីសុខសុវត្ថិភាព និងការបាត់បងទ្រព្យសម្បត្តិ របស់ខ្លួនជាច្រើន ដោយសារក្រុមចោរ លួច ឆក់ ប្លន់ យកទៅ លក់ ឬបញ្ចាំ​នៅកន្លែងកុងស៊ី ជាពិសេសកន្លែងដែលទទួលទិញផលចោរកម្មតែម្តង។

ប្រជាពលរដ្ឋសុំមិនបញ្ចេញ ឈ្មោះ ជាច្រើនរូប រៀបរាប់ប្រាប់TNN ថា កាលពីពេលថ្មីៗនេះ ម៉ូតូ និង រថយន្ត របស់​គាត់ត្រូវចោរលួចនោះ ពេលចាប់ជនសង្ស័យបានឆ្លើយថា យកទៅបញ្ចាំ នៅម្តុំផ្សារឃ្លាំងរំសេវ ទោះបើ គ្មានឯកសារក៍ទទួលដែរ។

ប្រភពដដែលបន្តថា ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ច មិនរឹតបណ្តឹងលើកន្លែងសុងស៊ីបញ្ចាំនោះទេ ប្រាដកជា កើតអំពើចោរកម្ម កាន់តែច្រើន ជាពិសេសធ្វើប្រជាពលរដ្ឋបាត់បង់នូវទំនុកចិត្ត លើសមត្ថកិច្ចរបស់ខ្លួន ដែល មិនបានរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនពួកគាត់។

ពលរដ្ឋសុំឲ្យសមត្ថកិច្ច និងមន្រ្តីតុលាការ ចាត់វិធានការចំពោះម្ចាស់កុងស៊ីបញ្ចាំឲ្យខ្លាំង ពីព្រោះពួកគេក៏មាន ទោស ដូចចោរផងដែរ ពោលទិញរបស់ចោរកម្មគ្មានឯកសារត្រឹមត្រូវ។

សូមបញ្ជាក់ថា ក្រោយពេលឡើងកាន់ដំណែងថ្មីៗ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានសង្កត់ ធ្ងន់យ៉ាងខ្លាំង រហូតណែនាំដល់ខណ្ឌទាំងអស់ ត្រូវលុបបំបាត់ និងធ្វើការងារនេះឲ្យបានស្អាត ក្នុងរយៈពេលយ៉ាងយូរ២សប្តាហ៍។

លោកអភិបាលថ្លែងថា «គ្មានឡើយការអន្តរាគមន៍ លើការងារខុសច្បាប់។ ក្រៅពីការកុងស៊ីបញ្ចាំនោះ គឺនៅ មានល្បែងស៊ីសង ល្បែងអនឡាញ ដែលជ្រកក្រោម អ៊ីនធើណិតកាហ្វេ ជ្រកក្រោមអាជ្ញាប័ណ្ណនៃការប្រកប​អាជីវកម្មអ៊ីនធើណិត ត្រូវបន្ថែមការយកចិត្តទុកដាក់លើការងារនេះឡើងវិញ បន្ថែមទៀត ពីព្រោះពិនិត្យ  ឃើញថា ក្រោយពីបានណែនាំអស់រយៈពេលយូរយារមកហើ ហាក់បីដូចជា មិនទាន់មានសកម្មភាព អ្វីមុតមាំទៅលើបញ្ហានេះទេ»៕

យោងតាមប្រសាសន៍ លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក ថា នៅខណ្ឌរបស់លោក មានកុងស៊ី បញ្ចាំមានច្បាប់ ៥៣ទីតាំង និងហ្គេមអន ឡាញរាប់រយកន្លែងទៀត។

ដោយឡែកខណ្ឌ១១ទៀត អង្គភាព TNN មិនទទួលតួលេខទេ តែបើតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋពីតាមបណ្តាខណ្ឌនានា ដូចជា ៖ ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌឬស្សូកែវ ខណ្ឌ៧មករា ខណ្ឌមានជ័យ និងខណ្ឌសែនសុខ  មានទីតាំង កុងស៊ីបញ្ចាំ និង ទីតាំង ហ្គេមអនឡាញបង្កប់ល្បែង ភ្នាល់រីកសាយភាយពេញបន្ទុក។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!