ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលរងខណ្ឌទួលគោក​លោកប៉ាង លីដា ចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានធ្វើអោយ ការកកស្ទះត្រូវកាត់បន្ថយ

2 ឆ្នាំ មុន 0 tnn_admin

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ នៅម្តុំរង្វង់មូលទួលគោក ក្នុងសង្កាត់បឹងកក់២ ហាក់មានសភាពល្អប្រសើរជាងមុន  

បន្ទាប់ពីក្រុមការងារសណ្តាប់ធ្នាប់ខណ្ឌទួលគោកដឹកនាំដោយ អភិបាលរងខណ្ឌលោក ប៉ាង លីដា បានចុះអប់រំនិងណែរនាំម្ចាស់ផ្ទះដែលបានយកចំណីផ្លូវមកប្រកបអាជីវកម្មប៉ះពាល់ផ្លូវសាធារណ:បង្កអោយមានការកកស្ទះកន្លងមក។មិនតែប៉ុណ្ណោះ កាលពីព្រឹកថ្ងៃទី២៣ឧសភានោះផងដែរគេបានឃើញបងប្អូនដែលមាននៅរង្វង់មូលទួលគោក (រំលងបួនផ្ទះពីផ្លូវរថភ្លើង )ដែលសង់លើចិញ្ចើមផ្លូវ បានស្មគ្រ័ចិត្តរុះរើរខ្លួនឯងដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៏ជាប្រចាំ។

ដោយឡែកអាជីវករដែលរស់នៅផ្លវ ១៨២ ម្ដុំផ្សារដេប៉ូ ផ្ទះជាប់ផ្ទះលក់អាគុយ ជណ្ដើរដែលសង់លើចិញ្ចើមផ្លូវបានសហការជាមួយអាជ្ញាធរដោយព្រមរុះរើរដោយខ្លួនឯងអោយរួចរាល់នៅអាទិត្យទី១ក្នុងខែ៦ ( ព្រោះទីតាំងនេះជាប់ពាក់ពន្ធ័ប្រពន្ធ័ទឹក) ហើយម្ចាស់ផ្ទះជាប់គ្នា wing វេលុយ បានឯកភាពជាមួយនឹងអាជ្ញាធររុះរើរផងដែរ ។

ជាថ្មីម្ដងទៀត! លោកប៉ាង លីដា អភិបាលរងខណ្ឌទួលគោក សូមថ្លែងអំណរគុណចំពោះលោកពូ អ្នកមីង ដែលបានចូលរួមសហការជាមួយនឹងអាជ្ញាធរដើម្បីសោភ័ណភាពរាជធានីភ្នំពេញ។

IMG-20160524-WA0049 IMG-20160524-WA0048 IMG-20160524-WA0047 IMG-20160524-WA0046 IMG-20160524-WA0045 IMG-20160524-WA0044 IMG-20160524-WA0042 IMG-20160524-WA0041}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ