ព្រឹតិ្តការណ៍ថ្មីៗ

រាជរដ្ឋាភិបាលប្រគល់ព្រះវិហារកាតុលិនៅភ្នំបូកគោឱ្យសហគមន៍កាតុលិគ្រប់គ្រង

4 ខែ មុន 304 តូ សុផល

កំពត៖ តំណាងឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីព្រឹកថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១

ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ គ.ស ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថានបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ព្រះវិហារកាតុលិក្នុងដែនឧទ្យានជាតិព្រះមុនីវង្សបូកគោជូនដល់សហគមន៍កាតុលិ កម្ពុជាភូមិភាគភ្នំពេញ។ ពិធីនេះធ្វើឡើងនៅបរិវេណវិហារកាតុលិភ្នំបូកគោដោយមានការចូលរួមពីលោកអូលីយ៉េមីឆែល ម៉ារី ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតុលិកម្ពុជាភូមិភាគ ភ្នំពេញ លោក នៃ គង់ អភិបាលរងខេត្ត តំណាងឯកឧត្តម ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងប្រតិភូអមដំណើររដ្ឋមន្ត្រី និងមន្ត្រីនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្តមួយចំនួនទៀត។

ឯកឧត្តមអធិបតីបានមានប្រសាសន៍ថា តាមរយៈក្រសួង បរិស្ថាន ថ្ងៃនេះរាជរដ្ឋាភិបាលបានសម្រេចប្រគល់ព្រះវិហារកាតុលិក្នុងដែនឧទ្យានជាតិព្រះមុនីវង្សបូកគោជូនដល់សហគមន៍កាតុលិកម្ពុជាភូមិភាគភ្នំពេញដើម្បីគ្រប់គ្រង ក៏ដូចជា ប្រយោជន៍ក្នុងកិច្ចប្រតិបត្តិផ្នែកគ្រិស្តសាសនា។ កិច្ចការនេះ រាជរដ្ឋាភិបាលបានគិតគូរជាយូរមកហើយ តែកន្លងមកការងារលម្អិតមិនទាន់ឈានចូលដល់។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ជាមោទភាពណាស់សម្រាប់កម្ពុជាដែលគ្រប់សាសនាទាំងអស់មានភាពសុខដុម និងស្និទ្ធស្នាលរវាងគ្នា ស្របពេលប្រទេសជាតិស្ថិតក្នុងសន្តិភាពពេញលេញ។ ដូច្នេះបរិស័ទនៃអន្តរសាសនាទាំងអស់ត្រូវចូលរួមថែរក្សាសន្តិភាពតាមរយៈបន្តប្រពៃណីសាមគ្គី និងបង្កើនភាពស្និទ្ធស្នាលទ្វេឡើងក្នុងគោលដៅតែមួយគឺក្តីសុខសាន្តសម្រាប់អនាគត។ ម្យ៉ាងទៀត ជាមួយនឹងការ ប្រគល់ជូនដោយរាជរដ្ឋាភិបាលនេះ សហគមន៍ត្រូវរួមចំណែកថែរក្សាសោភ័ណភាព ជីវៈចម្រុះ និងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនៅបរិវេណនៃដែនព្រះវិហារទាំងមូល។

នាឱកាសទទួលបានព្រះវិហារកាតុលិមកគ្រប់គ្រនោះ លោក អូលីយ៉េមីឆែលម៉ារី ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតុលិ កម្ពុជាភូមិភាគភ្នំពេញបានមានប្រសាសន៍ថា នេះជាកាដូមិនអាចកាត់ថ្លៃបានដែលក្រសួងបរិស្ថាន ពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែនប្រទាននូវព្រះវិហារមានតម្លៃមហាសាលចំថ្ងៃនៃពិធីបុណ្យទិវាកំណើត ព្រះយេស៊ូ។ គុណបំណាច់ដ៏ថ្លៃថ្លានេះ បរិស័ទនៃសហគមន៍កាតុលិកម្ពុជានឹងចងចាំជានិច្ច ហើយនឹងបន្តរក្សាភក្តីភាពក្នុងអន្តរ សាសនានៅកម្ពុជាដើម្បីសន្តិភាពស្របតាមប្រសាសន៍ផ្តាំផ្ញើរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាននោះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ