ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង នៅមុខវត្តទួលទំពូង

1 ឆ្នាំ មុន 741 តូ សុផល

ភ្នំពេញ ៖ រថយន្តតូរីសមួយគ្រឿងបើកបុករថយន្តហាយប្រីត បណ្ដាលឲ្យរងការខូតខាតទាំងពីរគ្រឿង និងមិនបណ្ដាលអោយមានអ្នករងរបួសនោះទេ ។

ករណីនេះបាន កើតឡើងនៅវេលាម៉ោង០៣ទៀបភ្លឺ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧នេះ នៅចំណុចទល់មុខវត្តទួលទំពូង តាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ភ្នំពេញ ។

តាមប្រភពព័ត៌មាន ពីម្ចាស់រថយន្តហាយប្រីត ពណ៍ស ពាក់ស្លាកលេខ កណ្ដាល 2A-6735 បានឱ្យដឹងថា គាត់បានជិះតាមបណ្តោយផ្លូវ១៤៣ មកដល់ចំណុចកើតហេតុ ឆ្លងផ្លូវជិតផុតទៅហើយ ក៏ស្រាប់តែមានរថយន្តតូរីស ពណ៍សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AN-3136 បានបុកចំពីចំហៀងខាងក្រោយរថយន្តបណ្តាលឲ្យរងការខូចខាតផ្នែកខាងទ្វារក្រោយតែម្តង ។

ក្រោយកើតហេតុម្ចាស់រថយន្តទាំងពីរបានដោះស្រាយគ្នាដោយយករថយន្តទៅជួសជុលរៀងៗខ្លួន និងមិនរំខានដល់សមត្ថកិច្ចចុះមកវាស់វែងនោះទេ៕៚ ដោយ AhBoYz

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ