ព្រឹតិ្តការណ៍ថ្មីៗ

ឧកញ៉ា ម៉ុង ឫទ្ធី ​ជប់លៀង​បំណាច់ឆ្នាំ​ លើកទឹកចិត្តកូនចៅ

11 ខែ មុន 354 តូ សុផល

ខេត្តព្រះសីហនុ៖ នាយប់​ថ្ងៃ​សៅរ៍​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៧នេះ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង​បំណាច់ឆ្នាំ​២០១៧-២០១៨ជូន​បុក្គលិក​ កម្មករ​ក្រុមហ៊ុន​ម៉ុង​ ឫទ្ធី​វិនិយោគ​ទុនដំណាំដូងប្រេង​កម្ពុជា​ និង​ក្រុមហ៊ុន​កំពង់ផែ​ឧកញ៉ាម៉ុង​ ឫទ្ធី​ ប្រមាណជា​ជាង​3.000នាក់​ ដែលមានទីតាំងស្ថិតនៅ​ក្នុង​ភូមិ​អន្លុងក្រពើ​ ឃុំតានៃ​ ស្រុកព្រៃនប់​ ខេត្ត​ព្រះសីហនុ​។

ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ​មានជំនឿថា​ភូមិ​អន្លុងក្រពើ​នេះប្រជាជនខ្មែរយើង​មិនងាយបានមកដល់​ និងបានស្គាស់ណាស់​ ពីព្រោះអីកាលពី​ប្រទេស​យើង​ធ្លាក់ចូលក្នុង​ភ្លើង​សង្គ្រាម​ឆ្នាំ​១៩៧០​ ជាតំបន់ប្រទាញប្រទង់​ខ្មែរ​ក្រហមគ្រប់គ្រងរហូតដល់​ឆ្នាំ​១៩៩៨​ ទើបបានធ្វើ​សមារណកម្ម​សរុប​រយ:ពេល២៨ឆ្នាំ​ នៅឆ្នាំ១៩៩៥ខ្ញុំ​បានស្នើសុំការ​អនុញ្ញាត្តិ​ពី​រាជរដ្ឋាភិបាល​​យកតំបន់នេះ​មក​ធ្វើការ​អភិវឌ្ឍន៍​ដាំដំណាំ​កសិឧស្សាហកម្ម​ដូងប្រេង​ និងនៅក្នុង​ឆ្នាំ​២០១៥​ បាន​សាងសង់​រោងចក្រ​កែច្នៃ​ផ្លែដូងស្រស់​ដែលមានកម្លាំង​ផលិតបាន​ ៤៥តោន​ក្នុងមួយម៉ោង​ បើគឹតជាការវិនិយោក​រយ:ពេល២២ឆ្នាំ​នេះសរុប​ទាំងដាំ​ និងរោងចក្រ​កែច្នៃ​ផងអស់ទឹកប្រាក់ប្រមាណជាជាង​100លានដុល្លា​រួចទៅហើយ​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!