ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់ជនជាតិចិនម្នាក់ក្នុងសណ្ឋាគារ សម្បត្តិទិព្វ

6 ខែ មុន 376 តូ សុផល

ភ្នំពេញ៖ នៅក្នុងសណ្ឋាគារសម្បត្តិទិព្វ មានការភ្ញាក់ផ្អើលមួយ ក្រោយពីបានប្រទះឃើញបុរសជនជាតិចិនម្នាក់ដេកស្លាប់

ដោយមិនដឹងពីមូលហេតុ ហើយមិនដឹងថាស្លាប់តាំងពីពេលណា កុំតែបានសង្សារនាំទៅមន្ទីរពេទ្យកុំអីមិនដឹងថាស្លាប់ផង។ ហេតុការណ៍ស្រែកឆោឡោនេះបង្កជាសម្លេងលឺតាំងពីវេលាម៉ោង៤និង៣០នាទីភ្លឺ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅ

សណ្ឋាគារសម្បត្តិទិព្វ បន្ទប់លេខ៤០៨ ផ្លូវជាតិលេខ១ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចបានឲអោយដឹងថា សាកសពជនរងគ្រោះខាងលើនេះមានឈ្មោះ Zhang Biao ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ២៤-០១-១៩៨៩ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EA ៨៥៥១៨៩៦ មុខរបរចុងភៅ ស្នាក់នៅខុនដូរ ផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយការត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញ និងការពិនិត្យរបស់ ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសលវិច្ច័យរាជធានីភ្នំពេញ ជំហ៊ានដំបូងបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារគាំងបេះដូង និងរង់ចាំលទ្ធផលធ្វើតេស្តិ៍ឈាមបន្តទៀត។

បើតាមប្រភពបានអោយដឹងថា មុនកើតហេតុនោះ ជនរងគ្រោះបានហៅម៉ូតូកង់បីជិះ ទៅយកស្រីស្នេហ៌ ទាំងខ្លួនស្រវឹង ពីផ្ទះជួល នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ រួចនាំគ្នាមកដេកនៅសណ្ឋាគារខាងលើ។ លុះក្រោយមកស្រាប់តែសង្សារចុះមកហៅអ្នកគ្រប់គ្រងសណ្ឋាគារ ជួយហៅរថយន្តពេទ្យមកដឹកបុរសជាសង្សារទោកាន់ មន្ទីរពេទ្យ កាល់ម៉ែត្រ ព្រោះដោយសារជនរងគ្រោះ មានអាការ:មិនស្រួល ហើយសន្លប់បាត់ស្មាតី មិនដឹងថាស្លាប់ឬនៅរស់នៅឡើយទេ។ ស្រាប់តែពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យពិនិត្យលើជនរងគ្រោះរួច ប្រាប់ថាស្លាប់បាត់ហើយទើបបានជាបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាននិងជំនាញចុះត្រួតពិនិត្យនៅបន្ទប់សណ្ឋាគារក្រែងមានអ្វីមិនស្រួលពីកន្លែងកើតហេតុ។យ៉ាងណាក៏ដោយក្រោយការពិនិត្យសពត្រូវបាន បញ្ជូនទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ