ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តច្នៃដឹកលើសចំណុះចុះចំណោតជាន់ហ្វ្រាំងការ៉ុងពោតនៅលើរថយន្ត ធ្លាក់លើអ្នកបើកបរ បណ្តាលឱ្យរេចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋ

12 ខែ មុន 138 តូ សុផល

ប៉ៃលិន៖ បុរសម្នាក់រងរបួសកញ្ចឹងក ខណៈពេលបើកបររថយន្តច្នៃមួយគ្រឿងដឹកពោតចេញពីចំការនៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ

តាមដងផ្លូវជាតិលេខ៥៧ លុះមកដល់ចំនុចមុខបេនឡានតថ្មី ស្ថិតក្នុងភូមិអូរតាពុក ក្រុងប៉ៃលិន ក៍បានជាន់ហ្វ្រាំងរថយន្តច្នៃស្រាប់តែធ្វើការ៉ុងពោតចំនួ ២ការ៉ុង បានធ្លាក់ពីលើអ្នកបើកបរ បណ្ដាលឱ្យរថយន្តរេចង្កូតទៅបុកផ្ទះអាជីវករលក់គ្រឿងអគ្គិសនី បណ្តាលឱ្យខូចខាតស្រាល។

បើតាមការបញ្ជាក់របស់សមត្ថកិច្នគរបាលចរាចរណ៍ បានឱ្យដឹងថា៖ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦និង៤៥នាទីយប់ ថ្ងឌទី២២ ខែធ្នូឆ្នាំ២០១៧ ដែលបុរសអ្នកបើកបររថយន្តមានឈ្មោះ ប៊ុត សំអឿន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅ ភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មុខរបរបើកបររថយន្ត (រងរបួសស្រាល) បើកបររថយន្តច្នៃពណ៍ខៀវគ្មានស្លាកលេខ។

ក្រោយពេលកើតហេតុភាគីបង្ក និងជនរងគ្រោះ បានសម្រួលគ្នានៅនឹងកន្លែង ដោយអ្នកបើកបររថយន្តច្នៃបានចេញសងថ្លៃការខូចខាតទាំងអស់។

សូមបញ្ជាក់ថា៖ ដោយខេត្តប៉ៃលិន ជាតំបន់ខ្ពង់រាប ដូច្នេះប្រជាពលរដ្ឋ និយមប្រើប្រាស់រថយន្តកែច្នៃ សម្រាប់ដឹកកសិផលមកកាន់ទីផ្សារ ហើយជាញឹកញាប់តែងតែបង្កជាគ្រោះចរាចរណ៍នៅលើដងផ្លូវ ក្នុងនោះភាគច្រើនបណ្តាលមកពីកត្តាយានយន្តកែរច្នៃខុសបច្ចេកទេស។ញ៉ឹប បូរី

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!