ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់មានជម្ងឺឆ្គួតជ្រូកដេកស្លាប់ ក្នុងរោងកម្មករ ក្នុងសង្កាត់ឃ្មួញ

4 ខែ មុន 30 តូ សុផល

ភ្នំពេញ៖ បុរសជាជាងឈើម្នាក់ត្រូវបានបងប្អូនបញ្ជាក់ប្រាប់ថាមានជម្ងឺប្រចាំកាយ (ឆ្កួតជ្រូក )បានដេកស្លាប់ក្នុងរោងឈើក្នុងដីឡូត៍មួយកន្លែង

បង្ករភ្ញាក់ផ្អើដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យកាលពីម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២៣ ខែធ្នូឆ្នាំ២០១៧នៅក្នុងដីឡូត៍ភូមិបន្លាស្អិតសង្កាត់ឃ្មួញខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ថាសពខាងលើឈ្មោះ អុក ត្រី អាយុ៤៥ឆ្នាំមុខរបរជាងឈើស្នាក់នៅក្នុងដីឡូត៍ភូមិបន្លាស្អិតសង្កាត់ឃ្មួញខណ្ឌសែនសុខ។មានស្រុកកំណើតឃុំស្វាយជ្រុំស្រុកស្វាយជ្រុំខេត្ត
ស្វាយរៀង។

តាមសំដីបុរស់ឈ្មោះ ឡុង សំអេង អាយុ៣៥ឆ្នាំត្រូវជាក្មួយប្រសារសពបានប្រាប់សមត្ថកិច្ចថាកាលពីម៉ោងប្រហែល ០៧ និង៣០ព្រឹកមុនកើតហេតុពូគាត់បានប្រាប់ថាឈឺពោះពេលនោះគាត់បានទិញបបរទឹកផ្លែឈើព្រមទាំងមានថ្នាំពេទ្យផងមកអោយគាត់ពេលដែលគាត់ហូបបបរនិងផឹកទឹកផ្លែឈើនិងលេបថ្នាំហើយបានប្រាប់ថាគាត់សម្រាកបន្តិចសិនដោយប្រាប់ទៀតថាចាំម៉ោង០៩ដាស់គាត់ផង។

ប្រភពបានប្រាប់ទៀតថារហូតដល់ម៉ោងខាងលើគាត់ទៅដាស់អោយភ្ញាក់ស្រាប់តែឃើញពូរបស់គាត់ស្លាប់បាត់ទៅហើយទើបទៅប្រាប់សមត្ថកិច្ចមូលដ្ឋានអោយចុះមកត្រួតពិនិត្យនិងធ្ចើកោសល្យវិច័យ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ប្រាប់ថាក្នុងករណីបុរសដេកស្លាប់ខាងលើនេះសាច់ញាតិបងប្អូនមិនបានប្តឹងផ្តល់អ្វីទេដោយបងប្អូនដឹងពូស្ថានជំម្ងឺរបស់អ្នកស្លាប់(មានជម្ងឺឆ្កូតជ្រូកនិងជម្ងឺផ្សេងៗជាយូឆ្នាំ)ដូចនេះពួកគាតមសូនសុំណូមពរសនតហថកិច្ចមូកដ្ឋានចេញលិខិតបញ្ជាក់មួយដើម្បីដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ