ព្រឹតិ្តការណ៍ថ្មីៗ

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បន្តចុះរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារកណ្ដាល

6 ខែ មុន 180 តូ សុផល

ភ្នំពេញ៖នៅថ្ងៃសៅរ៍៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៣ ខែធ្នូ គ.ស២០១៧ វេលាម៉ោង៨ព្រឹក

កំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញដឹកនាំដោយលោក យស យុទ្ធី អភិបាលរងខណ្ឌ លោក ជឹម សុទ្ធី នាយករងរដ្ឋបាលខណ្ឌ លោក ពេញ សុខន អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានប្រជាការពារខណ្ឌ និងលោក ហ៊ូវ អុិត ប្រធានគណៈកម្មការទីរួមផ្សារកណ្តាល ព្រមទាំងបុគ្គលិក សន្តិសុខទីរួមផ្សារកណ្តាល បានសហការគ្នាចុះរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារកណ្ដាល រួមមាន៖ ផ្លូវលេខ ១៤៤ ផ្លូវលេខ ១៤៨ ផ្លូវលេខ ១៥៤ និងផ្លូវលេខ ១៣ ។

ជាលទ្ធផលរួមឃើញថាបងប្អូនប្រជាពលរដ្ឋដែលប្រកបអាជីវករលក់ដូរជុំវិញផ្សារកណ្ដាល មានការចូលរួមតាមការណែរបស់រដ្ឋបាលខណ្ឌ ហើយពួកគាត់សន្យាថានឹងគោរពតាមការណែនាំរបស់រដ្ឋបាលខណ្ឌដោយមិនប្រកបរបរលក់ដូរ ឬ ចតយានជំនិះគ្រប់ប្រភេទដែលធ្វើអោយបាត់បង់សណ្ដាប់ធ្នាប់នោះទេ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ