ព្រឹតិ្តការណ៍ថ្មីៗ

ប្រគល់រថយន្ត TOYOTA HILUX Revo ថ្មី១គ្រឿង ដល់ស្នងការដ្ឋានខេត្តព្រៃវែង

10 ខែ មុន 1178 តូ សុផល

ព្រៃវែង៖ នាព្រឹកថ្ងៃសុក្រ ០៥ កើត ខែបុស្ស ឆ្នាំ រកា នព្វស័ក ព ស ២៥៦១ ត្រូវនិងថ្វៃទី២២ ខែ ធ្នូ ឆ្នាំ២០១៧

នៅអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ
លោកឧត្តមសេនីយ៍ត្រី ញ៉ែម សូភី ស្នងការង និងតំណាង ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ នគរបាលខេត្ត បានទទួលរថយន្ត សារ៉ែន ចំនួន១គ្រឿង ម៉ាក TOYOTA HILUX Revo ឆ្នាំ ២០១៨ ពី អគ្គស្នងការដ្ឋាននគរបាលជាតិ និង អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ សំរាប់ដឹកកងកម្លាំង ជូនថ្នាក់ដឹកនាំចុះបំពេញបេសកម្ម ក្នុងទឹកដីខេត្តព្រៃវែង ។ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថ ថ្នាក់ដឹកក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ តែងតែគិតគូដល់ ស្នងការដ្នាននគរបាលខេត្តព្រៃវែង ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ជូនថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ និង ចូលរួម​ការពារ​សន្តិ​សុខ សុវត្ថិភាព​នៅ​មូលដ្ឋាន ដើម្បី​ពង្រឹង​សន្តិសុខសណ្តាប់ធ្នាប់​សាធារណៈ ជូនប្រជាពលរដ្ឋ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ