ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមបងតូចបងធំប្រដាប់ដោយកាំបិត និងកាំភ្លើង ពួតដៃគ្នាសម្លាប់ សមាជិកក្រុមកាំបិតធំម្នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបានហើយ!

10 ខែ មុន 9627 តូ សុផល

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និង ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តព្រះសីហនុ

មិនចង់ឃើញ ក្រុមជនបាតសង្គម ដែលសង្គមជាតិស្អប់ខ្ពើមនោះទេ(ស្អីគេដែលក្រុម K .BOY ក្រុម AL និងក្រុមក្រុមADZ ,ក្រុមកាំបិតធំ បញ្ឈប់សកម្មភាពជាបន្ទាន់ ) នៅសល់ប៉ុន្មាននាក់ទៀត ចេញមកសារភាព និង បញ្ឈប់សកម្មភាព លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តសង្កត់ធ្ងនថា និងរឹតបន្តឹងឲ្យក្ដៅដៃជាងនេះទៀត ហើយ ក៌មិនលើកលែងដែរ សុំបងប្អូន ពូ មីង ក្មួយ និងប្រជាពលរដ្ធ ចូលរួមសហការណ៌ជាមួយសមត្ថកិច្ច ដើម្បីលុប បំបាត់ឈ្មោះក្រុមនេះចេញប្រទេសយើង ជាពិសេស នៅក្នុងខេត្តព្រះសីហនុនេះតែម្ដង។

ករណី ឃាតកម្មគិតទុកជាមុន នៅឆ្នេរសមុទ្រ អារីស្តុន ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី ១៩.១២.២០១៧ វេលាម៉ោង២០ និង១០នាទី ។

នៅថ្ងៃទី 19/12/2017 វេលាម៉ោង២០និង២០នាទី កម្លាំងជំនាញស្នងការនគរបាលខេត្ត បានទទួលពត៌មានថាៈ នៅឆ្នរសមុទ្រអារីស្តុន នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ មានអំពើរឃាតកម្ម (គិតទុកជាមុន) មួយកើតឡើង បង្កដោយជនមិនស្គាល់អត្តសញ្ញាណ ១ក្រុម បានប្រើកាំបិតកាប់ទៅលើជនរងគ្រោះ ចំនួន២កាំបិត (ក្បាលនិងកញ្ចឹងក) បណ្តាលឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុ។

ជនរងគ្រោះឈ្មោះ សយ លួន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ បុគ្គលិកប៉ាវម៉ាយ (ក្រុមកាំបិតធំ) ។

ដោយមានការចង្អុលបង្ហាញដឹកនាំ ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានប្រគល់ភារកិច្ច ឲកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌធ្ងន់-ស្រាល សហការជាមួយកម្លាំងអធិការនគរបាលក្រុង, ស្រុកព្រៃនប់ និងកំពង់សីលា ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតតាមជំនាញ ដោយក្តៅគគុក រយះពេល២ថ្ងៃ យើងកំណត់មុខសញ្ញាជាបន្តបន្ទាប់ឈានទៅការចាប់ខ្លួនជនសង្ស័យ ចំនួន៩នាក់មានឈ្មោះ ៖
១.ជា វីដេវីត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ជាងភ្លេង មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ (ចារីដៃដល់) ក្រុម AL។
២ អ៊ុង ដារារិទ្ធភេទប្រុសអាយុ១៧មុខរបរព្រូឡាន នៅភូមិ១សង្កាត់លេខ១ក្រុងព្រះសីហនុ(សហចារី)ក្រុមAL។
៣.គង់ មាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ (សហចារី) ក្រុម AL ។
៤.ហ៊ុយ សេងលី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ (សហចារី) ក្រុម ADZ ។
៥.យូ អ៊ី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ(សហចារី) ក្រុម ADZ ។
៦.ឃាង ណារិន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ (សមគំនិត) ក្រុមADZ ។
៧.ខាន់ សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (សមគំនិត) ក្រុមអាវុធខ្លី ម៉ាកឡុក១៧ ប្រើហ្គាស ក្រុមADZ ។
៨.បូ ចាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ (សមគំនិត) ក្រុមADZ ។
៩. សោម វីរតនា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ(សមគំនិត) អ្នកផ្តល់កាំបិតក្រុម ADZ ។
-បក្សពួកវា នៅសល់៥នាក់ទៀត កំពុងតាមរកចាប់ខ្លួន ។
-វត្ថុតាងចាប់យក៖
១.កាំបិតកាចែត ចំនួន១ (ឧបករណ៍សម្រាប់ធ្វើឃាត)
២. អាវុធខ្លី ម៉ាកឡុក១៧ ប្រើហ្គាសចំនួន ១
៣. ម៉ូតូ ចំនួន៣គ្រឿង (ម៉ាកសេ១២៥ សេរីឆ្នាំ២០១៧ ចំនួន ២ និងម៉ាក MSX ចំនួន ១ )
-មូលហេតុ គំនុំរវាងក្រុមបងតូចបងធំពួកវាបានចែកជាក្រុមមាន៖
-ក្រុម K-BOY
-ក្រុម កាំបិតធំ
-ក្រុម AL
-ក្រុម ADZ
-ករណីនេះកម្លាំងជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តនិតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ