ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ម៉ុង ឬទ្ធី៖ ទឹកដី​សុវណ្ណភូមិ​របស់យើង​មិនដែលមានអាកាស​ធាតុ​ អាក្រក់ដូចគេផង​ ​បែរជាយើងត្រូវនាំបន្លែចូលមកពី​បរទេសទៅវិញ​ ?

1 ឆ្នាំ មុន 1687 តូ សុផល

ប្រទេសចិន៖ ឯកឧត្តម បណ្ឌិត ម៉ុង ឬទ្ធី បញ្ជាក់ថា ខេត្ត​ Changji ​ចាប់ពីម៉ោង​១០ព្រឹក​ រហូតដល់​ម៉ោង​១០យប់ថ្ងៃ​ព្រហស្បតិ៍​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៧​

ឯកឧត្តម​ បណ្ឌិត​ ម៉ុង​ ឫទ្ធី​ បានអញ្ជើញដឹកនាំ​គណ:ប្រតិភូ​កម្ពុជា​យើង​ទៅពិនិត្យ​សិក្សាស្វែងយល់​ការដាំបន្លែ​យ៉ាងលំបាកវេទនាបំផុត​ របស់​ប្រជាកសិករ​ចិន​(ជនជាតិ​វុឺយអ៊ួ)​ដែលរស់នៅភាគខាងជើងប្រទេស​ ជួរភ្នំលើមេឃ​ ស្រុកស៊ួយទីកុង​ និង​ស្រុក​ទូលូហ្វា​ន់​ ខេត្ត​ Changji ​រដូវប្រាំង​ចាប់ពីខែ​៦​ ដល់ខែ៩មានកំដៅចាប់ពី​៥០ដល់៥៥អង្សា​ ដល់រដូវត្រជាក់ក្រោមសូន្យធ្លាក់ទឹកកក​ មានភ្លៀង​ធ្លាក់តិចតួចទេក្នុងមួយឆ្នាំៗ​ ហើយបន្លែ​នេះដាំនៅក្នុងរោង(ផ្ទះកញ្ចក់)ដោយយកធ្យូងថ្មមកដុតកំដៅ​ ។

តើមូលហេតុអ្វី​នៅលើទឹកដី​សុវណ្ណភូមិ​របស់យើង​មិនដែលមានអាកាស​ធាតុ​ អាក្រក់ដូចគេផង​ ​បែរជាយើងត្រូវនាំបន្លែចូលមកពី​បរទេសទៅវិញ​ ?

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!