ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ជនជាតិវៀតណាមចំនួន០៩នាក់ ក្នុងសង្កាត់ភ្នំពេញថ្មី ដើម្បីស៊ើបអង្កេតអនុវត្តនិតិវិធី

1 ឆ្នាំ មុន 201 តូ សុផល

ភ្នំពេញ ៖ នៅថ្ងៃព្រហស្បត៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវថ្ងៃទី២១ខែឆ្នូ ឆ្នាំ២០១៧

វេលាម៉ោង១៤ និង ៣០នាទី កម្លាំងនគរបាលផ្នែកគ្រប់គ្រងជនបរទេសនៃអធិការដ្ឋាននគបាលខណ្ឌសែនសុខ និងកម្លាំងនគរបាលប៉ុស្ត៍រដ្ឋបាលភ្នំពេញថ្មីបានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត នឹងស្រាវជ្រាវអនុវត្តនិតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ការិយាល័យជនបរទេសនៃស្នងការនគបាលរាជធានីភ្នំពេញ។

ដោយមានការសម្របសំរួលពីលោក សៀង សុខព្រះរាជអាជ្ញារងអមសាលាតំបូងរាជធានីភ្នំពេញ ដឹកនាំចុះប្រតិបត្តិដោយឯកឧត្តម ឧត្តមសេនីយ ឯកអ៊ុក ហៃ សីលាប្រធាននាយកដ្ឋានស្រាវជ្រាវនឹងស៊ើបអង្កេតអនុវត្តនិតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។


បានចុះធ្វើការត្រួតពិនិត្យជនអន្តោប្រវេសន៍ជាជនជាតិវៀតណាមនៅគោលដៅភូមិទំទប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បានរកឃើញជនអន្តោប្រវេសន៍ជាជនជាតិវៀតណាមចំនួន០៩នាក់ ស្រី០នាក់ ដែលមិនមានឯកសារច្បាស់លាស់ ត្រូវបាននាយកដ្ឋានស៊ើបអង្កេតនិងស្រាវជ្រាវ អនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃយកទៅអនុវត្តតាមនិតិវិធីបន្ត។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!