ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ ត្រូវនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួន

10 ខែ មុន 305 តូ សុផល

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៤ និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ភ្នំពេញថ្មី ខណ្ឌសែនសុខ

បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន នៅចំណុចក្នុងតាមផ្លូវ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខបានឲ្យដឹងថាជនសង្ស័យឈ្មោះ រឿង ចំរ៉ុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

សម្ភារៈដកហូត ៖ ក្រាមសថ្លាចំនួន០៨កូនថង់តូច ដែកកេះចំនួន០៦ ម៉ូតូចំនួន០១គ្រឿង ម៉ាកឃ្លីក ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1AV-6161 និងឧបករណ៏ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។


លោកអធិការបន្តថាមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មី បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ កំពុងជិះម៉ូតូតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងបាន ហៅជនសង្ស័យឲ្យឈប់ធ្វើការត្រួតពិនិត្យលើដងខ្លួន រកឃើញវត្ថុតាងនៅជាប់ខ្លួនជនសង្ស័យ និងនាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។


បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ