ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋផ្ទុះការតវ៉ា ការសង់បង្គោលអង់តែទូរស័ព្ទ Cellcard, Metfone និង Smart ក្នុងភូមិបាយ៉ាប!

10 ខែ មុន 502 តូ សុផល

ភ្នំពេញ ៖ ដោយសារតែខ្លាចផលប៉ះពាល់ ទៅដល់សុខភាព ប្រជាពលរដ្ឋជាច្រើនគ្រួសារ បាននាំគ្នាប្រត្តិកម្មទៅនឹងក្រុមហ៊ុន ម៉ូប៊ីធែល ដែលដំឡើងអង់តែនទូរស័ព្ទ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ។

ហេតុការណ៍ ផ្ទុះប្រត្តិកម្មរបស់ប្រជាពលរដ្ឋ ទៅលើក្រុមហ៊ុន ម៉ូប៊ីធែល នេះ បានកើតឡើង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ខែធ្នូ ឆ្នាំ ២០១៧ នៅចំណុចផ្លូវលំ ក្រុទី ៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋប្រាប់ឲ្យដឹងថា រយះពេលប្រហែលមួយសប្តាហ៍ទៅហើយ ដែលក្រុមហ៊ុន ម៉ូប៊ីធែល បានដំឡើង អង់តែនទូរស័ព្ទ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ។

ដោយឡែក ការដំឡើង អង់តែន នេះ គឺពួកគាត់មិនសប្បាយចិត្តនោះឡើយ ដូច្នេះពួកគាត់​ជាច្រើនគ្រួសារ បានផ្ទុះប្រត្តិកម្ម និងស្នើរទៅដល់អាជ្ញាធរសង្កាត់ភ្នំពេញថ្មី ដើម្បីជួយអន្តរាគមន៍ បញ្ឈប់ការដំឡើង​ជាដាច់ខាត ។

ប្រភពព័ត៌មានដដែលប្រាប់បន្តថា មូលហេតុ ដែលពួកគាត់ទាំងអស់គ្នា មិនចង់ឲ្យដំឡើងអង់តែន ទូរស័ព្ទនៅក្នុងមូលដ្ឋាន របស់ពួកគាត់នេះ គឺដោយសារតែខ្លាចផលប៉ះពាល់ ទៅដល់សុខភាពរបស់ពួកគាត់ ។ ដោយសារបញ្ហាទាំងនេះ ទើបពួក​គាត់​ទាំងអស់ ប្រមូលផ្តុំគ្នា ស្នើសុំអោយអាជ្ញាធរជួយអន្តរាគមន៍ បញ្ឈប់ការដំឡើងអង់តែននេះជាបន្ទាន់ ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋប្រាប់បញ្ជាក់ឲ្យដឹងថា នៅក្នុងភូមិរបស់ពួកគាត់ បច្ចុប្បន្នមានអង់តែន ទូរស័ព្ទចំនួន ២ រួចទៅ​ហើយ គឺអង់ តែន ស្មាត (Smart) និងអង់តែន មិតហ្វូន Metfone ) ។ ចំពោះអង់តែន ទាំង២នេះ ពួកគាត់ ក៏សុំស្នើទៅដល់អាជ្ញាធរ ជួយរុះរើចោលដែរ គឺពួកគាត់ មិនចង់ឲ្យមានអង់តែនទាំងអស់ នេះ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ឡើយ ។

ជុំវិញព័ត៌មាននេះលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ប្រាប់តាមរយះទូរស័ព្ទថា ការងារនេះ លោកបានប្រគល់ ឲ្យខាង​អាជ្ញាធរ​សង្កាត់ភ្នំពេញថ្មី ជួយដោះស្រាយហើយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំព្រួយបារម្មណ៍អី ៕

  

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ