ព្រឹតិ្តការណ៍ថ្មីៗ

ធ្លាប់ជាប់គុក១០ឆ្នាំ ករណីប្លន់ និងប្រើប្រាស់គ្រឿងញៀន លើកនេះជាប់ទៀត ព្រោះអាគុយ១គ្រឿង!

5 ខែ មុន 112 តូ សុផល

ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ម៉ោង០៧ និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកឯង ខណ្ឌច្បារអំពៅ

ល្បាតនៅមុខផ្ទះជួលគ្មានលេខ ភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ មានការសង្ស័យឃាត់សួរនាំជនសង្ស័យ រួមនិងវត្ថុតាង អាគុយមួយ ដែលបានលួចពីជនរងគ្រោះឈ្មោះ យាត ចន្នី ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរទិញ-លក់អេតចាយ ស្នាក់នៅផ្ទះកើតហេតុ។

 ជនសង្ស័យឈ្មោះ យូ បឿន ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ មុខរបរ រើស អេតចាយ ស្នាក់នៅភូមិស្វាយតាអុក សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ។

ប្រភពប្រាប់ថា កាលពីថ្ងៃទី២០ ធ្នូ ឆ្នាំ ២០១៧ ម៉ោង០៧និង៣០នាទី ជនរងគ្រោះបានទុក រថយន្តម៉ាក Hyundia ពណ៌ខៀវ ពាក់ស្លាក លេខ តាកែវ២A-០៥៣២ នៅចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យ ជិះកង់០១គ្រឿង ពណ៌ខ្មៅ មកឈប់ក្បែររថយន្ត រួចធ្វើសកម្មភាពលួចដោះ យកអាគុយម៉ាក Long ពណ៌ស ៧០អំពែ ពីរថយន្តជនរងគ្រោះច្រកចូលការុង ដាក់លើកង់ជិះគេចខ្លួន។

លុះដល់ម៉ោង១១និង៣០នាទី ថ្ងៃដដែល ជនសង្ស័យជិះកង់ដឹកអាគុយខាងលើទៅលក់ឲ្យគេនៅភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ក៏ត្រូវបានសមត្ថកិច្ច ល្បាតឃើញសង្ស័យឃាត់សួរនាំដឹងរឿង ក៏បញ្ជូនជនសង្ស័យ រួមនិងវត្ថុតាង អាគុយ១  កង់ ១គ្រឿង កូនសោរ១ ទួឡឺវីស១ និងការុង១ មកប៉ុស្តិ៍វាលស្បូវ ចាត់ការតាមច្បាប់។

កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ០២លើក ៖ -លើកទី១ ៖ រយៈពេល០៦ខែ ក្នុងឆ្នាំ ២០០៨ ពីបទ ប៉ុនប៉ងប្លន់ និងលើកទី២ ៖ រយៈពេល ០៥ឆ្នាំ ក្នុងឆ្នាំ ២០០៩ ពីបទប្លន់ ជនសង្ស័យខាងលើបានប្រើប្រាស់គ្រឿងញៀនអស់រយៈពេល១០ឆ្នាំហើយ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ